ឯកឧត្តម ចន្ទ័ សុផល អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សាវិទ្យាល័យមុនីវង្ស


ត្រលប់ក្រោយ

17/08/22 11:44 AM

ចំនួនទស្សនា៖

315

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ចន្ទ័ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណ:កម្មការទី៤ នៃរដ្ឋសភា និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សាវិទ្យាល័យមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។  


អគារសិក្សាថ្មីចំនួន១ខ្នង កម្ពស់៤ជាន់មាន៣០បន្ទប់ នៃវិទ្យាល័យមុនីវង្សនេះ ដែលបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ដំណើរការសាងសង់អគារថ្មីនេះ សម្រេចបាន៦៥% ហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង។


ក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង បានផ្តល់ការឧបត្ថម្ភដល់ក្រុមកម្មករសំណង់ចំនួន៧០នាក់ ក្នុងម្នាក់ៗទទួលបានសារុង ១ ក្រម៉ា ១ ថវិកា ១០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ មាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកបរិសុទ្ធ ម៉ាស់ និងអាល់កុលផងដែរ ៕




dd
Bottom Ad