MOI NEWS
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សន្តិសុខសង្គម
កីឡា
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
MOI NEWS
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
* សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង * រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ * អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ * សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ * សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា * សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia) * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ * អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦ * លោកបណ្ឌិត តូច ប៉ូលីវ៉ា ជំរុញឲ្យអាជ្ញាធរពិនិត្យអាជ្ញាប័ណ្ណទីតាំងមានដាក់ឡូតូ នៅក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ * ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ នៅស្រុកស្វាយជ្រំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវដល់ពលរដ្ឋរស់នៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនការប្រុងប្រយត្ន័ ខណៈស្ថានភាពទឹកអូរព្រំដែនកំពុងហក់ឡើងខ្លាំង
ត្រលប់ក្រោយ
ចំនួនទស្សនា៖
280
17/08/22 12:08 PM
ប្រភព៖
បន្ទាយមានជ័យ
Share
Facebook
Telegram
Twitter
Linkedin
Copy Link
ចំនួនទស្សនា៖
280
ប្រភព៖
បន្ទាយមានជ័យ
ប៉ោយប៉ែត៖ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃនោះមក បានធ្វើឲ្យស្ថានភាពទឹកអូរព្រំដែនហក់ឡើងខ្ពស់ គួរឲ្យព្រួយបារម្ភ ។ ដើម្បីទ្រោលនឹងស្ថានការណ៍នេះ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ ចុះពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភាគខាងត្បូងផ្លូវជាតិលេខ៥ ខណៈទឹកភ្លៀងមួយភាគជាទឹកហូរធ្លាក់មកពីប្រទេសថៃ ដែលអាចប្រឈមឲ្យមានការជន់លិចលំនៅដ្ឋាន និង ផលដំណាំរបស់ប្រជាពលរដ្ឋ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា៖ ដើម្បីទ្រោលនឹងសភាពការណ៍ទឹកជំនន់ ខ្ញុំបាទបានដឹកនាំក្រុមការងារកម្លាំងចម្រុះថ្នាក់ក្រុង ចុះត្រួតពិនិត្យស្ថានភាពទឹកតាមបណ្តោយអូរព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលកំពុងមានសន្ទុះកើនឡើងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍បង្ការ និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំរួចជាស្រេចក្នុងករណីចាំបាច់។
ក្នុងនាមអាជ្ញាធរក្រុង ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តោយមាត់អូរព្រំដែនសូមមានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារ តូចៗ និងសត្វអសិរពិសផ្សេងៗដែលអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។
គួរំលឹកថា នៅទីក្រុងប៉ោយប៉ែតមានភ្លៀងធ្លាក់០២ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី១៥និង១៦ខែសីហាឆ្នាំ២០២២នេះគេមើលឃើញថា តំបន់មួយចំនួនមានការជន់លិចផ្ទះពលរដ្ឋរួមទាំងផ្លូវផងដែរក្នុងនោះអាជ្ញាធរក៏មានការមម៉ាញឹកកាយប្រឡាយរំដោះទឹកជំនន់ទឹកភ្លៀងនេះដើម្បីបញ្ជៀស ការជន់លិចលំនៅដ្ឋានពលរដ្ឋផងដែរ ៕បន្ទាយមានជ័យ,១៦/០៨/០២២=ណុប-រក្សា(២៩០១៦)
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សន្តិសុខសង្គម
កីឡា
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
Facebook
Twitter
Telegram
YouTube
TikTok
Instagram
Privacy Policy
About Us
Contact Us
Clear Cached
dd