មន្ទីរអប់រំខេត្តបន្ទាយមានជ័យ រៀបចំពិព័រណ៍ស្ទែម ឆ្នាំ២០២២ ក្រោមប្រធានបទ "ទាំងអស់គ្នាសម្រាប់អាជីវកម្មអនាគតកាន់តែប្រសើរ"


ត្រលប់ក្រោយ

17/08/22 13:15 PM

ចំនួនទស្សនា៖

346

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សិស្សានុសិស្ស មកពីបណ្តាសាលារដ្ឋ និង ឯកជន ជាច្រើនមកចូលរួមពិព័រណ៍ស្ទែម ឆ្នាំ២០២២ ក្រោមប្រធានបទ "ទាំងអស់គ្នាសម្រាប់អាជីវកម្មអនាគតកាន់តែប្រសើរ" ពិព័រណ៍នេះ ប្រារព្ធធ្វើឡើង រយៈពេលមួយថ្ងៃ នៅបរិវេណ សួនមានជ័យ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២។ក្នុងគោលបំណងបង្ហាញពីស្នាដៃរបស់សិស្សានុសិស្ស តាមបណ្តាសាលានីមួយៗពីគំនិតច្នៃប្រ ឌិតពីរបស់របរផ្សេងៗ ។  


ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង បានបញ្ជាក់ថា ឲ្យដឹងថា ៖ កម្មវិធីពិព័រណ៍ស្ទែម ឆ្នាំ២០២២នេះ បានរៀបចំគ្រោងឡើងធ្វើតាំងពីដើមខែកុម្ភៈឆ្នាំ២០២២ដោយមានការពិភាក្សាជាច្រើនលើករវាងមន្ទីរអប់រំ និងអង្គការសាម៉ារីតាន់ភឺស ដៃរគូរពាក់ព័ន្ធ សាលារៀនកម្រិតមធ្យមទូទាំងខេត្ត ក៏ដូចជាក្រុមការងារស្ម័គ្រចិត្ត ។ ដំណើរការដាក់ពាក្យសុំចូលរួមតាំងពិព័រណ៍ ធ្វើឡើងដោយស្ម័គចិត្ត និងការចុះឈ្មោះចូលរួម ចាប់ពីថ្ងៃទី២៦ ខែមេសា រហូតដល់ថ្ងៃទី២៧ ខែ មិថុនា ។


លោកបន្តថា ៖ ជាលទ្ធផលមានចំនួន១៥សាលា ទាំងរដ្ឋ និងឯកជនត្រូវបានជ្រើសរើសឲ្យចូលរួមតាំងបង្ហាញ ដែលមានក្រុមសរុបចំនួន៩៨ក្រុម បានធ្វើការតាំងបង្ហាញទៅលើប្រភេទនៃការតាំងបង្ហាញចំនួន៨ ប្រភេទដែលមានដូចជា ៖ គណិតវិទ្យា ស្ថិតិ ឬធរណីមាត្រ, គីមីវិទ្យា, ជីវវិទ្យា និងវិទ្យាសាស្ត្រអេកូឡូស៊ី, រ៉ូបូត , រូបវិទ្យា ឬ តារាសាស្ត្រ, វិស្វកម្ម ,បច្ចេកវិទ្យា, និងផ្សេងៗទៀត។ ការតាំងពិព័រណ៍ត្រូវបានរៀបចំក្នុងរយៈពេលពេញ១ថ្ងៃ នៅបរិវេណសួនមានជ័យ (វេទិការខេត្ត) ចាប់ពី ម៉ោង ៨ព្រឹក ដល់ម៉ោង៤ រសៀល។


លោក ប៊ើរី ចេសិន នាយកប្រចាំប្រទេស អង្គការសាម៉ារីតាន់ភឺស បានថ្លែងនូវការកោរសរសើរចំពោះសិស្សានុសិស្ស ដែលចូលរួមពិព័រណ៍ និងបានតាំងបង្ហាញពីស្នាដៃរបស់ក្នុងខ្លួន ប្រកបដោយទេពកោសល្យ និងភាពច្នៃប្រឌិតខ្ពស់ ។



ជាមួយគ្នានោះ លោកក៏បាន ធ្វើវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្ស ក៏ដូចជាកុមារកម្ពុជា ដែលមានសមត្ថិភាពខ្ពស់ ក្នុងការកែច្នៃប្រឌិត របស់របរដែលគេឈប់ប្រើប្រាស់ មកកែច្នៃជារបស់ដែលមានប្រយោជន៍ ក៏ដូចជាបង្ហាញពីរបកគំហើញថ្មី ក៏ដូចជាបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់នាពេលអនាគត់។


ថ្លែងនាឱកាសនោះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណដល់ អង្គការសាម៉ារីតាន់ភឺស ដៃរគូរពាក់ព័ន្ធ ដែលបានរៀបចំ កម្មវិធីពិព័រណ៍នេះឡើង ដើម្បីផ្តល់ឱកាសឲ្យក្មួយៗសិក្សានុសិស្ស បានបង្ហាញនូវស្នាដៃដែលពួកគេបានបង្កើនឡើង ។


លោកអភិបាលរងក៏បាន អំពាវនាវ ដល់ អង្គការសាម៉ារីតាន់ភឺស ក៏ដូចជាដៃរគូរពាក់ព័ន្ធ សូមឱ្យមានការតាំងពិព័រណ៍នេះឱ្យបានញឹកញាប់ ដើម្បីឲ្យក្មួយៗសិស្សានុសិស្សមានឱកាសចូលរួមប្រកួតប្រជែងបង្ហាញពីស្នាដៃ ទាំងថ្នាក់ជាតិ និងអន្តរជាតិជាដើម។


ជាមួយគ្នានោះលោក លី សុវណ្ណារិទ្ធិ ក៏បានលើកទឹកចិត្តដល់ក្មួយសិស្សានុសិស្សដែលបានចូលរួមតាំងពិព័រណ៍ បន្តស្រាវជ្រាវរកពីរបកគំហើញបន្ថែមទៀត ដើម្បីបង្ហាញដល់ពិភពលោកថា កូនខ្មែរក៏អាចធ្វើបានដូចបណ្តាប្រទេសធំៗផងដែរ៕ NR 170822




dd
Bottom Ad