17/08/22 13:45 PM
នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដែលមាន ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា ឯកឧត្តម ងិន ឃន សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា ឯកឧត្តម ភួ ពុយ សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្តម ឡោក ហ៊ួរ សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង ក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់អគារសិក្សា ០១ខ្នង កម្ពស់ ០៤ជាន់ មាន ២០បន្ទប់ នៅអនុវិទ្យាល័យ សោហឺ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕