ប្រជាពលរដ្ឋចំនួន ៥៣គ្រួសារ នៅស្រុកកងមាស ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម


ត្រលប់ក្រោយ

21/08/22 19:45 PM

ចំនួនទស្សនា៖

203

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ ប្រជាពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព ៥៣គ្រួសារ ក្នុងឃុំចំនួន ៥ នៃស្រុកកងមាស ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលពិធីនេះ បានរៀបចំនៅក្នុង បរិវេណ វត្តសោភ័ណមុន្យារាម ហៅ វត្តកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ ក្រោមការដឹកនាំដោយផ្ទាល់ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោក ប្រធានគណ:កម្មាធិការអនុសាខាស្រុក និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។


សូមជម្រាបផងដែរថា ប្រជាពលរដ្ឋ ជាជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៥៣គ្រួសារ មកពី ៥ឃុំ គឺ÷ ឃុំព្រែកុយ ឃុំរាយប៉ាយ ឃុំអង្គរបាន ឃុំពាមជីកង និងឃុំសូរគង ក្នុងនោះ រួមមាន ចាស់ជរា ២០គ្រួសារ ជនមានពិការភាព ១១គ្រួសារ ស្ត្រីមេម៉ាយក្រីក្រ ០៩គ្រួសារ មានជំងឺប្រចាំកាយ ០៧គ្រួសារ មានជំងឺរ៉ាំរ៉ៃ ០១គ្រួសារ ទ័លលំបាក ០២គ្រួសារ មានសតិមិនគ្រប់ ០២គ្រួសារ និងកុមារកំព្រា ០១គ្រួសារ ។


មានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញសំណេះសំណាល និងចែកនាំយកអំណោយទាំងអស់នោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ តា យាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជាពិសេស ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬសាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយ សម្រាលទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក "កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល " ។

      ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេស តា យាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ, ពិសារអាហារ ដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ។


ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់ លោកតា លោកយាយ និង អ្នកចូលរួមទាំងអស់ សូមបន្ត រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល "៣ការពារ ៣កុំ" និង បន្តពន្លឿនការចាក់វ៉ាក់សាំង ដូសជំរុញ អោយបានគ្រប់ៗគ្នា រួមទាំង កុមារអាយុចាប់ពី ៣ឆ្នាំឡើងទៅ ផងដែរ ព្រោះការចាក់វ៉ាក់សាំងនេះ បានជួយបង្កើតជារនាំងការពារដ៏រឹងមាំ រួមចំណែកកាត់ផ្តាច់ ការឆ្លងរាលដាល ពិសេស ជួយបញ្ជៀស មិនអោយឈឺធ្ងន់ និងបាត់បង់អាយុជីវិត ។


គូសបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូន លោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គ.ក្រ ទឹកត្រី ១យួរ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង សាប៊ូ protex ៤ដុំ ឃីត ១កញ្ចប់ អាវយឺត ៤ ម៉ាស់ ១០បន្ទះ និងថវិកា ៥០.០០០រៀល ។


ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តសោភ័ណមុន្យារាម ហៅវត្តកោះតាង៉ោ នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និង បច្ច័យ មួយចំនួន ផងដែរ ៕



dd
Bottom Ad