ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង


ត្រលប់ក្រោយ

24/08/22 16:01 PM

ចំនួនទស្សនា៖

342

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តមុខតំណែង មន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង ។  



យោងតាមដីកាលេខ០៥៥/២២ ដក.តត ស្ដីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្ដីរាជការ ដោយសម្រេច

-តែងតាំងលោក ម៉េង ឡូញ ឋានន្តរស័ក្ដិ មន្រ្ដីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជា នាយករងរដ្ឋបាលសាលាខេត្ត

-តែងតាំងលោក សាន ទិត្យវិរៈ ឋានន្តរស័ក្ដិ វរមន្រ្ដី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត

-តែងតាំងលោក លីម អ៉ីម៉េង ឋានន្តរស័ក្ដិ វរមន្រ្ដី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជា ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត

-តែងតាំងលោក ឆេង ជីរ៉ាត់ ឋានន្តរស័ក្ដិ ក្រមការដើមខ្សែ ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជា នាយករងរដ្ឋបាលសាលាខេត្តបាត់ដំបង ។



ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សម្រាប់មន្រ្ដីដែលទើបតែងតាំងនេះ សូមបន្តភារកិច្ចរបស់ខ្លួនក្នុងការខិតខំប្រឹងប្រែងធ្វើការងារទៅតាមជំនាញរបស់ខ្លួន ដោយក្នុងនោះមន្រ្ដីក្រោមឱវាទត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នា គោរពថ្នាក់ដឹកនាំ និងពិសេសត្រូវមានការមានការគាំទ្រ ជួយក្នុងការសម្រេចការងារឱ្យបានមានប្រសិទ្ធិភាព និងត្រូវបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ ។ ក្នុងនោះឯកឧត្តមក៏បានណែនាំដល់មន្រ្ដីរាជការទាំងអស់ បន្តខិតខំរៀនសូត្របន្ថែមទៀត ដើម្បីធ្វើបច្ចុប្បន្នភាពនេះផ្នត់គំនិតថ្មីៗ យល់ដឹងអំពិលិខិតបទដ្ឋានថ្មី ឬច្បាប់ថ្មីៗ ជាច្រើនទៀត ដែលទាមទារឱ្យខ្លួនយើងត្រូវឧស្សាហ៍អាន ឧស្សាហ៍មើលជាប្រចាំ ដោយមិនត្រូវធ្វើការអនុវត្តរឿងដដែលៗ គ្មានការធ្វើបច្ចុប្បន្នភាពឡើយ ក្នុងនោះគួរតែមានការរៀបចំជាកម្មវិធីបណ្ដុះបណ្ដាលណាមួយ ដោយមានគ្រូឧទ្ទេសជាអ្នកបង្ហាត់បង្ហាញជាដើម ៕



dd
Bottom Ad