អភិបាលក្រុងបាវិតដឹកនាំមន្ត្រីក្រោមឱវាទ និងព្រះសង្ឃ ដាំកូនឈើតាមបណ្តោយផ្លូវចូលទីវត្តអារាម


ត្រលប់ក្រោយ

30/08/22 14:29 PM

ចំនួនទស្សនា៖

388

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង): លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីសាលាក្រុងបាវិតរួមនិងព្រះចៅអធិការវត្តតាពៅ បានរៀបចំពិធីដាំកូនឈើប្រភេទផ្កាហ្វីលីបចំនួន៥០ដើមតាមបណ្តោយផ្លូវចូលទៅវត្តតាពៅ ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង ។  


លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឲ្យដឹងថាៈ នៅថ្ងៃនេះរដ្ឋបាលក្រុងបានធ្វើដាំកូនឈើ នៅបណ្ដោយផ្លូវមុខវត្តតាពៅចំនួន៥០ ដើម (ប្រភេទផ្កា ហ្វីលីប) ក្រោមការដឹកនាំ លោក លឹម សៀងហេង អភិបាលនៃគណ:អភិបាលក្រុងបាវិត ព្រមទាំងមានការចូលរួមពី ព្រះចៅចៅអធិការវត្តតាពៅ លោកអភិបាលរងក្រុងបាវិត លោកអធិការនគរបាលក្រុង លោកប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការសាលាក្រុងបាវិត លោកគ្រូលោកតាអាចារ្យវត្តតាពៅ លោកមេភូមិ អនុភូមិតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ក្នុងបំណងដើម្បីលំអសោភណ្ឌភាពស្រស់បំព្រងនៅតាមបណ្តោយផ្លូវចូលទៅកាន់ទីវត្ត ។


ប្រភពដដែលបានបន្តថាៈ នេះពុំមែនជាលើកដំបូងនោះទេពីព្រោះថានាពេលកន្លងមករដ្ឋបាលក្រុងក៏ធ្លាប់បានធ្វើការដាំកូនឈើជាច្រើនផងដែរ មានប្រភេទកូន គ្រញូង ធ្នង់ លឿងរាជ ហើយជាងនេះទៅទៀតក្រុងបាវិតក៏មានសួនអាពាហ៍ពិពាហ៍មួយផងដែរដែលជាកន្លែងសំរាប់ឲ្យគូរស្វាមីភរិយាថ្មីធ្វើការដាំកូនឈើទុកជាអនុស្សាវរីយិ៍ផងដែរ ៕ ដោយ:PK



dd
Bottom Ad