មន្ត្រីជាន់ខ្ពស់ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន បានសំណូមពរដល់អាជ្ញាធរខេត្ត និងអង្គការសង្គមស៊ីវិលនានា ចូលរួមលើកទឹកចិត្តដល់កីឡា ស្ប៉េស្យ៉ាលអូឡាំពិក ថ្នាក់ខេត្តឲ្យបានច្រើន


ត្រលប់ក្រោយ

30/08/22 14:31 PM

ចំនួនទស្សនា៖

279

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ កីឡាស្ប៉េស្យ៉ាល អូឡាំពិកកម្ពុជា បានសំណូមពរដល់អាជ្ញាធរខេត្តមន្ទីរអង្គភាពជំនាញពាក់ព័ន្ធរួមនិងអង្គការមិនមែនរដ្ឋាភិបាលនានា ចូលរួមគាំទ្រនិងលើកទឹកចិត្តដល់ប្រភេទកីឡាស្ប៉េស្យ៉ាលអូឡាំពិក នៅថ្នាក់ខេត្តឱ្យបានច្រើន ដើម្បីជួយលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជា កុមារនិងយុវជនដែលមានសតិបញ្ញាខ្សោយ ក៏ដូចជាការលើកកម្ពស់ជនពិការភាពឲ្យបានចូលរួមក្នុងសកម្មភាពសង្គមឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ 


ជាពិសេសកាត់បន្ថយនូវការរើសអើងពីមជ្ឈដ្ឋានខាងក្រៅផងដែរ ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានចំណាយថវិការ យ៉ាងច្រើនដើម្បីលើកស្ទូចពិការភាពនៅកម្ពុជា គឺសំដៅជួយជនពិការនិងក្រុមគ្រួសារទទួលបានគុណប្រយោជន៍ ជីវភាពល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គមនិងសេវាសាធារណៈប្រកបដោយប្រសិទិ្ធភាព រួមទាំងជំរុញឲ្យជនពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គមទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរព្រមទាំងការគិតគូរដាក់បញ្ចូលជនពិការភាពក្នុងគ្រប់វិស័យ ការរៀបចំបទដ្ឋានគតិយុត្តិការផ្សព្វផ្សាយការយល់ដឹងពីវិស័យពិការភាពនៅគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ក្រោមជាតិវិស័យឯកជនសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជនពិការភាពនៅប្រទេសកម្ពុជា។


ការលើកឡើងផ្ដាំផ្ញើរនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្ដមរដ្ឋលេខាធិការអញ្ជើញជាអធិបតីក្នុងពិធី បើកការប្រកួតកីឡាស្ប៉េស្យ៉ាលអូឡាំពិក ខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅបរិវេណពហុកីឡាដ្ឋានខេត្តស្វាយរៀង ដោយមានកីឡាករកីឡាការិនីនិងឪពុកម្ដាយកីឡាករ មកពីខេត្តព្រៃវែង និងស្វាយរៀង ចូលរួមប្រកួតលើវិញ្ញាសារកីឡាបាល់ទាត់ កីឡាប៉េតង់ កីឡារត់ប្រណាំង។


ឯកឧត្តម សែម សុខា បញ្ជាក់ផងដែរថា: ដើម្បីកំណត់អាទិភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យពិការភាព និងធ្វើការបញ្ចូលបញ្ហាពិការភាពទៅក្នុងគ្រប់វិស័យនិងបង្កើនប្រសិទ្ធភាពតម្លាភាពនិងសង្គតិភាពនៃយុទ្ធសាស្ត្រទាំងឡាយ និងទាំងក្នុងក្របខ័ណ្ឌគោលនយោបាយការគាំពារសង្គមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងឆ្នាំ២០៣០ ក៏បានប្ដេជ្ញាចិត្តថា (មិនមាននរណាម្នាក់ត្រូវបានទុកចោល) គឺដើម្បីលើកកម្ពស់សិទ្ធិសេរីភាពការពារផលប្រយោជន៍ពិសេសគិតគូរអំពីការស្ដារកាយសម្បទាសតិបញ្ញានិងវិជ្ជាជីវៈជនពិការភាព។


ឯកឧត្តមរដ្ឋខាធិការ ក៏បានផ្ដាំផ្ញើដល់ឪពុកម្ដាយអាណាព្យាបាលរបស់ជនពិការភាពដើម្បីចិញ្ចឹមបីបាច់ថែរក្សាសុខភាពពួកគាត់ឲ្យមានជីវភាពរស់នៅល្អដូចកូនចៅដែលមិនមានពិការភាពឬខ្សោយសតិបញ្ញានិងកុំអោយមានការបោះបង់ពួកគាត់ចោលនិងធ្វើការអប់រំណែនាំពួកគាត់ឲ្យបានសិក្សារៀនសូត្រពេញលេញដូចពលរដ្ឋដទៃទៀតផងដែរ៕ ដោយ:PK



dd
Bottom Ad