កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រួយបារម្ភខ្ពស់ពីការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនៅដីចំការ លោក ខឹម វាសនា លើជីវភាព មុខរបរ ការងារ សុខភាព អនាម័យ និងការសិក្សារបស់កុមារ


ត្រលប់ក្រោយ

30/08/22 15:42 PM

ចំនួនទស្សនា៖

205

ប្រភព៖

សៀមរាប

សៀមរាប៖ នាព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធរឿងលោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប ឥឡូវពលរដ្ឋកើនឡើងជិត ២ម៉ឺននាក់ហើយ ក្រោមកិច្ចដឹកនាំប្រជុំរបស់​ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈបញ្ជាការរដ្ឋបាលក្រុង ស្រុក និង មន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តសៀមរាប ។  


កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សា ទៅលើហេតុការណ៍ នឹងសភាពការណ៍មួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខេត្តសៀមរាប ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿ ទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសថា នឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឲ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួនមានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ហើយមកដល់ពេលនេះ មិនទាន់រំសាយនៅឡើយទេ ដែលនេះជាហេតុបង្កការព្រួយបារម្ភដល់អំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និង បរិស្ថាន អនាម័យសាធារណៈទូទៅ សំខាន់ការខកខានរបស់កុមារតូចៗមិនបានរៀនសូត្រ ដែលទាមទារចាំបាច់ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ និង សហការគិតគូរដោះស្រាយ ។


ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាជម្រុញដល់គ្រប់អង្គភាព-មន្ទីរស្ថាប័ន សហការរួមគ្នាផ្អែកលើជំនាញ ដើម្បីពិនិត្យទៅលើទិដ្ឋភាពផ្នែកច្បាប់ សុខុមាលភាពសង្គម អនាម័យបរិស្ថានសាធារណៈ បញ្ហាជំងឺឆ្លងរាតត្បាត និងផលប៉ះពាល់សំខាន់ៗជាច្រើនទៀត និងអ្នកចូលរួមអាចខាតបង់ពេលវេលាប្រកបអាជីវកម្ម ខាតបង់ការសិក្សារបស់កូនចៅពួកគាត់ជាដើម។ល។



dd
Bottom Ad