និស្សិតផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យ វេស្ទើន ប្រមាណ៨០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា


ត្រលប់ក្រោយ

31/08/22 12:53 PM

ចំនួនទស្សនា៖

480

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ និស្សិតផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យ វេស្ទើន ប្រមាណ៨០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។


លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងកញ្ញា មិត្ត ចាន់លីនដា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញដល់ដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញសង្ខេបស្តីពីទិដ្ឋភាពទូទៅរបស់រដ្ឋសភា តួនាទីភារកិច្ចរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងទិដ្ឋភាពច្បាប់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។


លោកស្រី តារា ជោតិរស ព្រឹទ្ធបុរសរង នៃសាកលវិទ្យាល័យ វេស្ទើន បានសម្តែងនូវចំណាប់អារម្មណ៍ និងគោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីបណ្តុះបណ្តាលនិស្សិតដោយផ្សារភ្ជាប់ទ្រឹស្តីនិងការអនុវត្ត និងការផ្តល់ឱកាសដល់និស្សិតអោយសិក្សាស្វែងយល់បន្ថែមទៀតអំពីរចនាសម្ព័ន្ធតួនាទីភារកិច្ច និងការគ្រប់គ្រងដំណើរការនៃការប្រព្រឹត្តទៅរបស់រដ្ឋសភា ព្រមទាំងទទួលបាននូវបទពិសោធន៍ល្អៗពីស្ថាប័នមួយនេះ។



dd
Bottom Ad