សាលាពុទ្ធិកបឋមសិក្សាវត្តខ្នោការ នៃស្រុកល្វាឯមត្រូវបានបញ្ចុះបឋមសិលាសាងសង់


ត្រលប់ក្រោយ

02/09/22 10:38 AM

ចំនួនទស្សនា៖

282

ប្រភព៖

កណ្តាល

ខេត្តកណ្ដាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សាលាពុទ្ធិកបឋមសិក្សា វត្តខ្នោការ ស្ថិតនៅក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល។  


ថ្លែងក្នុងពិធីនេះ លោកកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព សេ្ថរភាពគ្រប់ទីកន្លែង និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាក់ស្តែងសាលាពុទ្ធិកបឋមសិក្សាវត្តខ្នោការ ដែលត្រូវចាប់ផ្ដើមកសាងនាពេលនេះ គឺត្រូវបានស្ថាបនា ឡើងដើម្បីឆ្លើយតបតាមតម្រូវការយ៉ាងចាំបាច់ដែលមិនអាចខ្វះបានរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ សំដៅជួយលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពអប់រំនៃវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។


លោកជំទាវ បានបញ្ជាក់ថា៖ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។

លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីអោយក្នុងភូមិ ឃុំ របស់យើង មានស្ថេរភាព សុខសុវត្ថិភាព និងមានការអភិវឌ្ឍ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋសូមជួយថែរក្សាសមិទ្ធិផលនានា ដែលមាននៅក្នុងភូមិឃុំ ស្រាប់ហើយសម្រាប់អាជ្ញាធរក្នុងមូលដ្ឋានត្រូវតែធ្វើជាគំរូល្អ ត្រូវចេះលើកទឹកចិត្ត និងបង្ហាញពីសមិទ្ធិផលពីបណ្តាសប្បុរសជន បង្ហាញដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយរួមគ្នាថែរក្សាឲ្យបានល្អ ។


សូមបញ្ជាក់ថា៖ សាលាពុទ្ធិកបឋមសិក្សា វត្តខ្នោការ ០១ខ្នង កម្ពស់០២ជាន់ មាន ៦បន្ទប់ មានបណ្ដោយប្រវែង ២០ម៉ែត្រ និងទទឹង ១២ម៉ែត្រ នឹងត្រូវគ្រោងចំណាយថវិកាសរុបចំនួន ២០០,០០០ ដុល្លារ (ម្ភៃម៉ឺនដុល្លារ)៕



dd
Bottom Ad