ឯកឧត្តម អ៊ុំ រាត្រី ទទួលបដិសណ្ឋារកិច្ចគណៈ ប្រតិភូអង្គទូតបរទេសទេសចរណ៍ប្រមាណជាង៣០ប្រទេសប្រចាំព្រះរាជាណាចក្រថៃ ឆ្លងកាត់ខេត្តបន្ទាយមានជ័យទៅសៀមរាបអង្គរ


ត្រលប់ក្រោយ

02/09/22 12:47 PM

ចំនួនទស្សនា៖

261

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកអគ្គរាជទូត អគ្គរដ្ឋទូតដែលជាអង្គទូតប្រទេសជាង៣០ប្រចាំនៅប្រទេសថៃនិងក្រុមគ្រួសារបានធ្វើដំណើរតាមរថយន្តទស្សនកិច្ចសិក្សាលើកទី២របស់ខ្លួនទៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបថ្ងៃទី០១ - ០៤ខែកញ្ញាឆ្នាំ២០២២ ។ 


ពេលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតកាលពីជិតថ្ងៃត្រង់ទី០១ខែកញ្ញាឆ្នាំ២០២២ ប្រតិភូអង្គទូតបរទេសនិងក្រុមគ្រួសារត្រូវបានស្វាគមន៍ដ៏រាក់ទាក់ កក់ក្តៅនិងរៀបចំពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាននៃកាស៊ីណូហ្គ្រែនដាយម៉ិន ស៊ីធី(Grand Diamond City Casino ) នាក្រុងប៉ោយប៉ែតដែលរៀបចំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីជាន់ខ្ពស់ខេត្ត មន្ត្រីថ្នាក់ដឹកនាំស៊ីវិល កងកម្លាំងប្រដាប់អាវុធ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ អភិបាលក្រុងប៉ោយប៉ែតនិងសហការី ។


ជាមួយនោះ ឯកឧត្តម អ៊ុំ រាត្រី បានបង្ហាញសង្ខេបពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ជាមួយនឹងការទាក់ទាញការចាប់អារម្មណ៍ ដើម្បីអោយអង្គទូតពាំនាំព័ត៌មានទៅប្រាប់អ្នកវិនិយោគ ធុរជននៃប្រទេសរបស់ខ្លួនអោយមកពិនិត្យ សិក្សានិងចាប់ឱកាសបណ្តាក់ទុនរកស៊ី ។និងក៏ប្រាប់ទៅពលរដ្ឋរបស់ប្រទេសទាំងនោះមកទស្សនាប្រទេសកម្ពុជាផងដែរ ។


សូមបញ្ចាក់ថា៖ អង្គទូតទាំងនោះ រួមមាន អាហ្សង់ទីន អូទ្រីស បង់ក្លាដែស ប្រេស៊ីល កម្ពុជា កូឡុំបូ អេហ្សីប ហ្វាំងឡង់ឥណ្ឌូណេស៊ី.ហ្កាតេម៉ាឡា កូរ៉េខាងត្បូង ម៉ាល់ឌីវ ម៉ិចស៊ិចកូ នេប៉ាល់ ញូហ្សេឡែន ប៉ូឡូញ អាហ្វ្រិចខាងត្បូង ថៃឡង់ដ៍ជាដើម ។កម្មវិធីនេះសហការរៀបចំដោយស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អាស៊ានកម្ពុជា ២០២២ និងក្រុមសម្របសម្រួលការទូតនៃMFAIC ។


តមកប្រតិភូអង្គទូតនិងក្រុមគ្រួសារបានទៅទស្សនកិច្ចសិក្សានៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់ នាភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត-ទល់មុខច្រកបានណងអៀនស្រុអារញ្ញាប្រាថេត។


នៅទីនោះ ឯកឧត្តម អ៊ុំ រាត្រី និងមន្ត្រីបានស្វាគមន៍និងធ្វើមគ្គុទេសក៍ថា ៖ ស្ពានមិត្តភាពកម្ពុជា ថៃ(ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀន)នេះត្រួវបានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម នាយឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃអញ្ជើញចាក់បេតុងតំណរភ្ជាប់ស្ពានឆ្លងព្រំដែន កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៩ ។ថ្ងៃដដែលនោះដែរសម្តេចតេជោ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់អគារនានានៃច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់និងកំណាត់ផ្លូវតភ្ជាប់ពីគល់ស្ពានទៅរង្វង់នៃផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៥៨ ។ហើយបច្ចុប្បន្នការដ្ឋានសាង់សង់ហេដ្ឋារចនាសម្ព័ន្ធដូចខាងលើដែលប្រើប្រាសឥណទានទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA)ថៃ មានសន្ទុះវឌ្ឍនភាពទៅមុខដូចគ្រោងទុក។ឯខាងភាគីថៃ ក៏បាននឹងកំពុងកសាងសាងអគារនានានៃច្រកទ្វារព្រំដែនអន្តរជាតិបានណងអៀនផងដែរ ។ហើយរំពឹងទុកថា អ្វីៗនឹងរួចរាល់ ហើយច្រកសម្រាប់ការដឹកជញ្វូនទំនិញធុនធ្ងន់ នេះនឹងបើកដំណើរការនៅដើមឬពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខ ។



ជាមួយនោះដែរឯកឧត្តម អភិបាលខេត្ត បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចសិក្សារបសស់អង្គទូតនិងក្រុមគ្រួសារពីប្រទេសថៃមកាន់ខេត្តបន្ទាយមានជ័យនិងសៀមរាប លើកទី២នេះ ។នេះជាមោទនភាពដែលរដ្ឋបាលខេត្តបានទទួលស្វាគមន៍ក្នុងពេលប្រទេសកម្ពុជាបាននឹងកំពុងមានស្ថេរភាព សន្តិភាព ការអភិវឌ្ឍន៍ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។


ក្នុងនោះដែរ ឯកឧត្តម ក៏បានធ្វើបទបង្ហាញអំពីសក្តានុពលខេត្ត ដែលសង្ឃឹមថានឹងទទួលបានការវិនិយោគពីបរទេសមកកាន់ខេត្តនេះ ក៏ដូចជាលំហូរភ្ញៀវទេសចរមកទស្សនាខេត្តនិងប្រទេសកម្ពុជាច្រើនឡើង ។


ចំណែកប្រតីភូអង្គទូតបានថ្លែងអំណរគុណនិងសន្យាថានឹងពានាំយកនូវអ្វីដែលពួកគាត់បានទទួលសណ្តាប់និងបានឃើញផ្ទាល់នេះ ទៅពន្យល់ដល់អ្នកវិនិយោគ ធុរជនរបស់ប្រទេសខ្លួនមកបណ្តាក់ទុននៅខេត្តនេះនិងខេត្ត រាជធានីនៃប្រទេសកម្ពុជា ៕បន្ទាយមានជ័យ,០២/០៩/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad