05/09/22 11:44 AM
បន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកមង្លបូរី ចំនួន៧០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុក នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២២ បានចូលរួមសហការជាមួយ ក្រុមការងារស្រុក ដឹកដោយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានចុះជួយច្រូតកាត់ស្រូវប្រជាពលរដ្ឋ ដែលកំពុងលិចលង់ដោយទឹកជំនន់ទឹកភ្លៀង ចំនួន០១ហិកតា ស្ថិតនៅភូមិសាលាដែង ឃុំ ឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុក មង្គលបូរី បានឲ្យដឹងថា៖ទន្ទឹមនឹងកិច្ច ការងារស្នូល ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកតែងតែជម្រុញដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាន ក្រុង ស្រុក ទាំង០៩និងវរសេនាតូចការពារព្រំដែនគោកទាំង០៤ ត្រូវចុះធ្វើកិច្ចការងារសង្គម ជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយប្រការផ្សេងៗ ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ខ្សល់កន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម ។
លោកអធិការបានបញ្ជាក់ថា៖ជាក់ស្តែងដូចជាថ្ងៃនេះ ប្រជាពលរដ្ឋ០១គ្រួសារ ឈ្មោះ ស៊ឹម ផុន ស្ថិតនៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី គាត់មានស្រូវចំនួន១ហិតា រងគ្រោះដោយទឹកជំនន់ជន់លិច ដោយសារជំនន់ទឹកភ្លៀង ដែលម៉ាស៊ីនមិនអាចច្រូតកាត់បាន ហើយគាត់ខ្វះខាតកម្លាំងពលកម្ម ដើម្បីដណ្តើមផលស្រូវពីទឹកជំនន់នេះ ។ លោកបានដឹកនាំកម្លាំងនគរបាល ស្រុកចំនួន៧០ នាក់ ចូលរួមសហការជាមួយ ក្រុមការងារស្រុក ដឹកដោយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានចុះជួយច្រូតកាត់ប្រមូលផលស្រូវ ពីទឹកជំនន់ បាន០១ហិកតា ជូនគាត់ ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ឈ្មោះ ស៊ឹម ផុន ជាម្ចាស់ស្រែ ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរស្រុកក៏ដូចជាកងកម្លាំងនគរបាលស្រុកមង្គលបូរី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចុះជួយច្រូតកាត់ប្រមូលផលស្រូវពីទឹកជំនន់នេះ ដែលគ្រួសាររបស់គាត់កំពុងខ្វះខាតកម្លាំងពលកម្ម សកម្មភាពទាំងនេះ សបញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុក នគរបាល កើតចេញពីកូនចៅ របស់ប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋជួបទុក្ខលំបាក គឺមានអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ជាអ្នកជួយ ៕ បន្ទាយមានជ័យ,០៤/០៩/០២២=ណុប-រក្សា(២៩០១៦)