គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ១០គ្រួសារ នៅឃុំព្រៃស្វាយ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី


ត្រលប់ក្រោយ

05/09/22 11:52 AM

ចំនួនទស្សនា៖

224

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី ដឹកនាំដោយ លោក ទេព ហន ប្រធានអនុសាខាស្រុក លោក ពេជ្រ ម៉ាឡៃ ប្រធានកិត្តិយសអនុសាខាស្រុកនិងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ១០គ្រួសារ រស់នៅក្នុងភូមិចំនួន ២ នៃឃុំព្រៃស្វាយព្រៃ ស្រុកមោងឬស្សីកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២២ វេលាម៉ោង វេលាម៉ោង ១៧:00 និង 00 នាទីនាទីយប់។ 


នាឱកាសនោះ លោក ទេព ហន ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម សុខ លូ ប្រធានគណ´កម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបាន បំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសាខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។


លោកប្រធានគណៈកម្មាធិការអនុសាខា បានបន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។


សម្ភារៈផ្តល់ជូនរួមមាន៖

-អង្ករចំនួន២៥គីឡូ ទឹកសុទ្ធ១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១ (កន្ទេល១ មុង១ ភួយ១ ខ្នើយ១ ក្រម៉ា១ សារុង១)និងថវិកាមួយចំនួនផងដែរ។



dd
Bottom Ad