ឯកឧត្ដម តូច ប៉ូលីវ៉ា ដឹកនាំប្រតិភូខេត្តស្វាយរៀង ទស្សនកិច្ចសិក្សា និងកិច្ចប្រជុំពិភាក្សាអំពីការធ្វើកិច្ចសហប្រតិបត្តិការជាមួយជាមួយសាកលវិទ្យាល័យ គីវ ឡុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម


ត្រលប់ក្រោយ

09/09/22 08:45 AM

ចំនួនទស្សនា៖

320

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង): ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត នៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំប្រតិភូខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមទស្សនកិច្ចសិក្សា និងកិច្ចប្រជុំពិភាក្សាអំពីការធ្វើកិច្ចសហប្រតិបត្តិការជាមួយជាមួយសាកលវិទ្យាល័យ គីវ ឡុង ខេត្តវិញឡុង Cuu Long University (Mekong University) នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លើវិស័យអប់រំ សុខាភិបាល បណ្ដុះបណ្ដាលបច្ចេកទេស ដែលនិងផ្ដល់អាហារូបករណ៍ជូនដល់មន្រ្តីរាជការ សិស្ស និសិ្សតក្នុងខេត្តស្វាយរៀង មានឱកាសបានមកសិក្សានៅថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់វិស្វករ និងវគ្គសិក្សាជំនាញខ្លីៗ។ 


ក្នុងអំឡុងទស្សនកិច្ចសិក្សានេះ គណៈប្រតិភូខេត្តស្វាយរៀងបានអញ្ជើញពិនិត្យបច្ចេកទេសក្នុងការចិញ្ចឹមអន្ទង់ បច្ចេកទេសក្នុងការបណ្ដុះផ្សិត(និស្សិតកម្ពុជា) ការដាំដំណាំត្រសក់ផ្អែម ការគ្រប់គ្រងបណ្ដាញពន្លឺព្រះអាទិត្យបំលែងមកជាអគ្គិសនីសម្រាប់ផ្គត់ផ្គង់ និងប្រើប្រាស់ក្នុងសាកលវិទ្យាល័យនិងលក់ចេញមកក្រៅបន្ថែម។


ឯកឧត្ដមប្រធានគណៈប្រតិភូបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាកឯកឧត្ដមអភិបាលខេត្ត មកជូនដល់គណៈប្រតិភូសាកលវិទ្យាល័យគីវឡុង។ ទន្ទឹមនិងកិច្ចពិភាក្សានេះ គណៈប្រតិភូខេត្តស្វាយរៀង ពិតជាសប្បាយរីករាយក្នុងការស្វាគមន៍យ៉ាងកក់ក្ដៅ ការជួបសំណេះសំណាលរបស់សាកលវិទ្យាល័យគីវឡុង។


បន្ថែមពីនេះ ឯកឧត្ដមបានលើកឡើងអំពីបច្ចេកទេសនិមួយៗក្រោយពីបានទស្សនកិច្ចរួច សូមកោតសរសើរគំនិតស្រាវជ្រាវ គំនិតឆ្នៃប្រឌិត របស់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំងពិភាក្សាក្នុងធ្វើកិច្ចសហប្រតិបត្តិខាងមុខឲ្យបានទទួលបានជោគជ័យ៕ ដោយ:PK



dd
Bottom Ad