09/09/22 10:25 AM
ព្រះសីហនុ៖ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣៩ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom Meeting ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៣៩ អាណត្តិទី៣ មានរបៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្ត
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត
៥-ពិនិត្យ ពិភាក្សានិងអនុម័តរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២)
៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សេចក្តីណែនាំស្តីពី ការអនុវត្តចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តព្រះសីហនុ
៧-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងការបែងចែក
ប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្ត
៨-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្ម
-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
៩-ប្រសាសន៍បូកសរុប។