ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានកូនច្រើនក្នុងបន្ទុក ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


ត្រលប់ក្រោយ

12/09/22 12:21 PM

ចំនួនទស្សនា៖

231

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងប្រតិភូសាខា ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋ១គ្រួសារមានជីវភាពខ្វះខាត មានកូនចំនួន០៩នាក់ និងមានកូនពិការក្នុងបន្ទុក ស្ថិតនៅភូមិតោតម៉ា ឃុំកន្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។  


មានប្រសាសន៍ លោក ទៀង សុគន្ធ នាយកសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។


លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។


ទន្ទឹមនឹងនោះលោកនាយកសាខា បានណែនាំដល់គ្រួសារដែលមានជីវភាពនេះ ត្រូវរក្សាអនាម័យអោយបានល្អ ដោយប្រកាន់យកការហូបស្អាត ផឹកស្អាត ពិសេសត្រូវអោយកូនៗទាំងអស់បានចូលសាលារៀនគ្រប់ៗគ្នា។


អំណោយមនុស្សធម៌ ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម ,មីខ្លាឃ្មុំ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ត្រីខ ១កេស ,ទឹកសុទ្ធដបធំ ១ដប ,ជែលលាងដៃ ១ដប ,ម៉ាស ១ប្រអប់ ,ឃីត ១កញ្ចប់ ,អាវយឺត ចំនួន១០ និងថវិកា៤០ម៉ឺនរៀល។



dd
Bottom Ad