ឯកឧត្តមអភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ គ្រោងប្រារព្ធធ្វើនៅចុងខែតុលា ឆ្នាំ២០២២ខាងមុខនេះ


ត្រលប់ក្រោយ

14/09/22 15:56 PM

ចំនួនទស្សនា៖

270

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលកិច្ចប្រជុំនេះប្រារព្ធធ្វើនៅសាលប្រជុំអាគារ"ឃ"សាលាខេត្តស្វាយរៀង។ 


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀត។


មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ដេីម្បីពន្លឿនលេីការងារទាំងនោះឲ្យមានប្រសិទ្ធភាពនឹងទាន់ពេលវេលា។


សូមជម្រាបជូនថា ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោឆ្នាំ២០២២នេះ គ្រោងនឹងរៀបចំប្រព្រឹត្តិទៅរយះពេល២ថ្ងៃគឺ ថ្ងៃសៅ-អាទិត្យទី២៩-៣០ ខែតុលា ឆ្នាំ២០២២។ ទន្ទឹមនោះដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា និងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតគណៈកម្មការចំនួន ១ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀត ជាជំនួយការផងដែរ៕ ដោយ:PK



dd
Bottom Ad