ប្រជាពលរដ្ឋសាទរ ចំពោះស្ពានថ្មឆ្លងស្ទឹងភ្ជាប់និស្ស័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលបានកសាងរួចរាល់


ត្រលប់ក្រោយ

14/09/22 16:43 PM

ចំនួនទស្សនា៖

357

ប្រភព៖

បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងមហាសាមគ្គីគឺជាគ្រួសារមួយដ៏រឹងមាំ សម្រេចអ្វីៗបានជោគជ័យ ។ ជាក់ស្តែងស្ពានថ្មថ្មី០១ឆ្លងស្ទឹង បានកសាងរួចរាល់ជាស្ថាពរ ក្រោមការផ្ដួចផ្ដើមរបស់ ភិក្ខុ បញ្ញា ធរោ លន់គឹម សាន ព្រះគ្រូចៅអធិការវត្ត អម្ពិល ពោធិប្រាក់ ព្រះអង្គបានផ្ដើមធ្វើការបិណ្ឌបាតដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជនជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស កសាងបានស្ពានថ្មមួយខ្សែឆ្លងស្ទឹងប្រវែង ៥៣ ម៉ែត្រមានភាពរឹងមាំល្អ ដោយស្ពានថ្មនេះជំនួសស្ពានយោលខ្សែកាបមានពីមុន ដោយមានការលំបាកឆ្លងកាត់។ គួររំលឹកថាស្ពានភ្ជាប់និស្ស័យដែលជាស្នាដៃរបស់ ភិក្ខុ បញ្ញា ធរោ លន់គឹម សាន រួមទាំងញាតិញោមអាចារ្យគណៈកម្មការប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសលោកឧកញ៉ា ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលជាអ្នកឧបត្ថម្ភសទ្ធាជ្រះថ្លា ធ្វើឱ្យស្ពានមួយនេះបានកសាងចេញជារូបរាងតែរយៈពេលជាង ០៥ ខែប៉ុណ្ណោះ គឺបានរួចរាល់ 100% ហើយនិងកំពុងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នសិននៅពុំទាន់បានធ្វើពិធីបុណ្យឆ្លងនៅឡើយនោះទេ ។ ស្ពានមួយខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ ពីភូមិអំពិលខាងកើត ឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប មកឃុំ ប្រាសាទស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ គឺហៅថា ស្ពានភ្ជាប់និស្ស័យ។ 


តំណាងអាជ្ញាធរ ឃុំ អាចារ្យគណៈកម្មការនិងប្រជាពលរដ្ឋរស់នៅតំបន់នោះ បានសំដែងនូវអំណរសាទរនិងអរគុណចំពោះសប្បុរសជននានា។


ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលិញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។


គួរបញ្ជាក់ថា៖ ស្ពានភ្ជាប់និស្ស័យដែលជាស្ពានមានសារៈសំខាន់ចំពោះបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់អាស្រ័យផលដឹកកសិផល សិស្សសាលាឆ្លងកាត់ពីខេត្តបន្ទាយមានជ័យឆ្លងមកខេត្តសៀមរាបទៅវិញទៅមក ដោយស្ពានឆ្លងស្ទឹងមួយខ្សែនេះមានការចូលរួមឧបត្ថម្ភធំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ , ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាបនិងលោកជំទាវ ឯកឧត្តម គោ សុំសារឿត អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យនិងលោកជំទាវ ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសផងដែរ ៕បន្ទាយមានជ័យ,១៣/០៩/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad