លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តំណាង ឯកឧត្តម ស សុខា កាន់វេនបិណ្ឌទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក


ត្រលប់ក្រោយ

15/09/22 10:36 AM

ចំនួនទស្សនា៖

313

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ រសៀលថ្ងៃពុធ ០៥រោច ខែភទ្របទ ឆ្នាំខាល ចត្វស័ក ព-ស ២៥៦៦ ត្រូវថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងលោកជំទាវ និងក្រុមការងារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ បានអញ្ជើញកាន់បិណ្ឌទី៥ នៅវត្តគិរីរុក្ខារាមថ្មរមៀល ស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ 

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរាបជូនថា៖ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺបិណ្ឌប្រពៃណីដ៏ធំមួយមានតាំងពីបុរាណកាលមក ដែលពុទ្ធិសាសនិកខ្មែរគ្រប់រូប តែងតែប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មាន មាតា បិតា ជីដូន ជីតា និងញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅកាន់បរិលោកហើយនោះ ។មួយវិញទៀតក៏ដើម្បីឧទ្ឌិសកុលសជូនដល់យុទ្ធជន យុទ្ធនារី ដែលពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋស្លូតត្រង់បានស្លាប់ក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយប៉ុលពតសម្លាប់ បង្អាត់អាហារនិងឈឺដង្កាត់ គ្មានថ្នាំព្យាបាល ។

លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា៖ នៅក្នុងពិធីកាន់បិណ្ឌវេនទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល នេះ ក្នុងនាមលោកជំនួសមុខឲ្យ ឯកឧត្តម ស សុខា និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងបរិក្ខារួមទាំងបច្ច័យ របស់ឯកឧត្តម និងលោកជំទាវ មកប្រគេនដល់ព្រះសង្ឈគង់ចាំព្រះវស្សា ក្នុងពុទ្ធសីម៉ា វត្តគីរីរុក្ខារាមថ្មរមៀលនេះ ចំនួន ២៧, ៤៥៩, ០០០(ម្ភៃប្រាំពីរលានបួនសែនប្រាំម៉ឺនប្រាំបួនពាន់)រៀល) សម្រាប់ចូលួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន ៣៨អង្គ ដែលក្នុង ១អង្គៗ រួមមាន ៖ ទឹកបរិសុទ្ធ ចំនួន ១កេស ទឹកក្រូច ចំនួន ១កេស ស្លាដក ចំនួន ១ ភេសជ្ជៈ ចំនួន ១កន្ត្រក និងបច្ច័យ ៤១ម៉ឺនរៀល ព្រមទាំងនំបញ្ចុក ចំនួន ១០០គីឡូក្រាម សម្រាប់រៀបចំជូនលោកតា លោកយាយ និងពុទ្ធបរិស័ទ ពិសារួមគ្នាផងដែរ៕  បន្ទាយមានជ័យ,១៥/០៩/០២២=ណុប-រក្សា(២៩០១៦) 




dd
Bottom Ad