កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានសម្រុកចុះជួយប្រមូលផលស្រូវប្រជាកសិករស្រុកមង្គល បូរី នៅពេលទឹកជំនន់កំពុងហក់ឡើងខ្លាំង


ត្រលប់ក្រោយ

20/09/22 15:01 PM

ចំនួនទស្សនា៖

329

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដើម្បីជួយដោះស្រាយនូវការលំបាករបស់ប្រជាកសិករ នារដូវទឹកជំនន់នេះ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានសម្រុកចុះជួយប្រមូលផលស្រូវប្រជាកសិករនៅពេលទឹកជំនន់កំពុងហក់ឡើងខ្លាំង នៅវាលស្រែខាងជើងភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។ 


លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ដោយអនុវត្តតាមការណែនាំពីឯកឧត្តម ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ លោកបានចាត់ឲ្យលោកវរៈសេនីយ៍ទោ វិញ ស៊ីដូ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំកម្លាំងចំនួន៣០នាក់ចុះជួយច្រូតស្រូវប្រជាកសិករមានផ្ទៃដី១ហិកតាដែលកំពុងប្រឈមនូវការលិចលង់ដោយទឹកជំនន់ទឹកភ្លៀង។


លោកបានបញ្ជាក់ថា៖ កងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តក្រៅពីការងារស្នូល ការពារបូរណៈភាពទឹកដីនិងសង្គមជូនជាតិមាតុភូមិ កម្លាំងរបស់លោកបានចូលរួមការងារសង្គមជាច្រើន ដូចជាជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ខ្យល់កន្ត្រាក់ជួយប្រមូលផលស្រូវជូនប្រជាកសិករនៅពេលទឹកជំនន់បានជនលិចស្រូវឆ្នាំ២០២២នេះបានចុះជួយច្រូតកាត់ប្រមូលផលស្រូវនៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរីខណៈពេលនេះទឹកជំនន់កំពុងលិចស្រូវជួយផលដណ្តើមផលស្រូវពីទឹក។


លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបញ្ជាក់ថា៖ នៅស្រុកមង្គលបូរីកំពុងរងផលប៉ៈពាល់ដោយទឹកជំនន់ចំនួន២១ភូមិស្មើនិង១៦៧គ្រួសារហើយត្រូវបានជម្លៀសប្រជាពលរដ្ឋចំនួន២៥គ្រួសារស្មើ៩៣នាក់ស្រី៥១នាក់កុមារ១៧នាក់ដាក់នៅលើទីទួលសុវត្ថិភាព(ផ្លូវវាងក្រុង) ស្ថិតក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ៕ បន្ទាយមានជ័យ,២០/០៩/០២២=ណុប-រក្សា(២៩០១៦)



dd
Bottom Ad