ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អំពាវនាវដល់សប្បុរសជន វិស័យសាសនា វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ បន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់


ត្រលប់ក្រោយ

20/09/22 15:13 PM

ចំនួនទស្សនា៖

237

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជាប្រជាធានក្រុមប្រឹក្សាភិបាលសមាគមមនុស្សចាស់ ខេត្ត បានអំពាវនាវដល់សប្បុរសជនវិស័យសាសនា វិស័យេកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ បន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់។ការអំពាវនាបែបនេះ ខណៈដែលឯកឧត្តមនិងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមមូលនិធិមនុស្សចាស់ និងសំណេះសំណាលជាមួយមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យ នៅសាលាខេត្ត នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ។  


ថ្លែងក្នុងនាម ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា៖ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមោះមុតដើម្បីលើកស្ទួយសុខុមាលភាព គុណភាពជីវិតកាន់តែល្អប្រសើរថែមទៀត និងដោះស្រាយបាននូវបញ្ហាគ្រប់ទម្រង់របស់មនុស្សវ័យចាស់ ដើម្បីឲ្យពួកគាត់ទទួលបាននូវការគោរពសិទ្ធិរស់នៅក្នុងសង្គមប្រកបដោយសុវត្ថិភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងសកម្ម និងដោយស្មើភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។


ជាមួយនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងនូវអំណរគុណដល់សប្បុរសជន វិស័យសាសនា វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដែលបានជួយគាំទ្រនិងសូមបន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងបន្តឧបត្ថម្ភជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថ្នាំ សង្កូវនានា ដល់មនុស្សវ័យចាស់ ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ ដើម្បីបន្តចូលរួមដោះស្រាយ និងអភិវឌ្ឍវិស័យមនុស្សវ័យចាស់នៅខេត្តបន្ទាយមានជ័យយើងនេះ ព្រោះគាត់ធ្លាប់បានធ្វើពលិកម្មជាច្រើនក្នុងបុព្វហេតុសុខសន្តិភាព សណ្តាប់ធ្នាប់ សុភមង្គល ជូនជាតិ និងក្រុមគ្រួសារ ពិសេសបានអប់រំកូនចៅក្លាយជាពលរដ្ឋល្អ មិនឱ្យធ្លាក់ចូលទៅក្នុងអំពើអបាយមុខដែលសង្គមស្អប់ខ្ពើម ដូចជាល្បែងស៊ីសង បញ្ហាគ្រឿងញៀន ជាដើម។ ល។


ក្នុងកិច្ចប្រជុំនោះ ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ម៉ៅ ម៉ាល័យ បានណែនាំដល់ក្រុមការងារតាមបណ្តាស្រុកនាំយក អំណោយឧបត្ថម្ភដល់មនុស្សវ័យចាស់ចំនួន៦៦៧នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល ក្រម៉ា កំសៀវដាំទឹក អគ្គិសនី១ សារុង១ ទឹកដោះគោ តែ ស្កស មី កៅអៀក អំបិល ប្រេងខ្យល់ ទឹកស៊ីអ៊ុវ ទឹកត្រីប្រេងឆា ត្រីខ ទឹកសុទ្ធ ពិលជួតក្បាល១ផងដែរ ៕ បន្ទាយមានជ័យ,១៩/០៩/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad