សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារងាយរងគ្រោះចំនួន ៣៣៥គ្រួសារបន្ថែមទៀត ក្នុងស្រុកកំពង់រោទិ៍ ស្រុកចន្ទ្រា និងស្រុកស្វាយទាប


ត្រលប់ក្រោយ

21/09/22 13:05 PM

ចំនួនទស្សនា៖

345

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): ដើម្បីឆ្លើយតបទៅនឹងសំណូពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកបានស្នើសុំជំនួយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការដោះស្រាយជូនពួកគាត់នៅតាមក្រុងស្រុកទាំង ៨ ឲ្យទាន់ពេលវេលានារដួវបុណ្យភ្ជំកាន់បិណ្ឌនេះ។ 


នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ចំនួន១០១គ្រួសារ មកពី ១១ឃុំ ក្នុងស្រុកកំពង់រោទិ៍ ១២៩គ្រួសារ មកពី ៦ឃុំ ក្នុងស្រុកចន្ទ្រា និង ១០៥គ្រួសារ មកពី ៩ឃុំ ក្នុងស្រុកស្វាយទាប សរុបចំនួន ៣៣៥គ្រួសារ។


លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាបាននាំបណ្តាំសួរសុខទុក្ខ ពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រសាសន៍សំណេះសំណាលផ្តាំផ្ញើ សូមបងប្អូនយកចិត្តទុកដាក់អំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការថែទាំសុខភាពរស់នៅប្រកបដោយ អនាម័យ ជាពិសេសការអនុវត្តិវិធានការការពារជំងឺកូវីដ-១៩ ៣ ការពារ ៣ កុំ និង ២ ចូលរួម ។


លោកជំទាវក៍បានជម្រាបជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ថា ដោយមើលឃើញការលំបាក នាចុងរដូវវស្សាឆ្នាំ ២០២២ នេះក៏ដូចជារៀងរាល់ឆ្នាំ ពិសេសការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្រេចដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា នូវស្បៀង សម្ភារប្រើប្រាស់ ថវិកា ដល់ប្រជាជនងាយរងគ្រោះមហន្តរាយ ផ្សេងៗ ដែលរស់នៅតាមភូមិ ឃុំមួយចំនួន ក្នុងក្រុង ស្រុកទាំង ៨ នាពេលកន្លងមក និងពេលខាងមុខទៀត។


ដូចបងប្អូនទាំងអស់គ្នាដឹងហើយថា កាកបាទក្រហមកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននៃសមាគមជាតិ ក្នុងវិស័យមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយទូទាំងប្រទេស ដែលកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណារម្នាក់ចោល ។


ទោះបីនៅពេលនេះ សម្តេចប្រធានមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែន ប៉ុន្តែរាល់សកម្មភាព ចែកអំណោយ សម្តេចតែងតែឱក្រុមការងារនៅតាមបណ្តាសាខា អនុសាខា ពាំនាំនូវបណ្តាំ ការសាកសួរសុខទុក្ខជាប្រចាំ និងរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានលក្ខណៈត្រៀម បង្ការជានិច្ចនូវ គ្រោះមហន្តរាយនានា ព្រោះបច្ចុប្បន្ននៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជាយើង តែងទទួលរងនូវផលប៉ះពាល់ ការផ្លាស់ប្តូរអាកាសធាតុ នៅគ្រប់ពេលវេលា មិនថាទីណា កន្លែងណានោះទេ បង្ករឡើងនូវគ្រោះ មហន្តរាយញឹកញ៉ាប់ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម។


ពិសេសជាងនេះទៅទៀត នោះគ្រោះមហន្តរាយដែលបង្ករដោយមនុស្សគឺ គ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងការប្រើ ប្រាស់អំពើហឹង្សានៅក្នុងគ្រួសារនៃសង្គមជាតិ និងកត្តាជាច្រើនទៀតដែលត្រូវដោះស្រាយចំពោះ មុខនោះគឺជនដែលងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅ ជាមួយមេរោគអេដស៍ ដូចយើងឃើញនៅពេលនេះស្រាប់ ។


សូមបញ្ជាក់ផងដែរថា÷ អំណោយសាខាដែលបានចែកជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ៣០គក្រ, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, កន្ទេលជ័របត់១, ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា ) ម៉ាស៣ប្រអប់ និងថវិកាធ្វើដំណើរ ៥០,០០០ រៀល៕ ដោយ:PK



dd
Bottom Ad