27/09/22 12:53 PM
(ស្វាយរៀង): ភ្ញៀវទេសចរជិត៩ពាន់នាក់ បានដើរលេងកម្សាន្តតាមតំបន់ទេសចរណ៍នៅទូទាំងខេត្តស្វាយរៀង តាមទីវត្តអារាម រមណីយដ្ឋាន ភោជនីយនិងអាងហែលទឹក និងគោលដៅទេសចរណ៍នានា យើងឃើញមានយុវវ័យលេងកម្សាន្តច្រើនជាងគេ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី២៤-២៥- ២៦ ខែកញ្ញា ឆ្នាំ២០២២ មានចំនួនភ្ញៀវទេសចរដែលបានមកកម្សាន្តសរុបប្រមាណ ៨,៣៦៨នាក់ ស្រី៣,៧២៦នាក់។
ចំពោះតាមមូលដ្ឋានសហគមន៍ និងនៅតាមបណ្ដាវត្តអារាមនានា ក៏មានកាការរៀបចលេងកម្សាន្តផ្សេងៗជាច្រើនផងដែរ ដើម្បីឲ្យពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តប្រកបដោយសន្តិសុខល្អប្រសើរ តាមរយៈការប្រចាំការយាមកាមតាមគោលដៅ និងជួយសម្រួលចរាចរ ពីសំណាក់កម្លាំងមានសមត្ថកិច្ចទាំងអស់៕ ដោយ:PK