មន្ត្រីសង្ឃក្នុងខេត្តស្វាយរៀង បានរៀបចំពិធីគោរពបង្សុកូល ឧទ្ទិសមហាកុសល្យជូនទៅដល់ព្រះមហាសាសនៈមុន្នី ជេត ឌិន ព្រះរាជាគណៈថ្នាក់ទោ អតីតព្រះមេគណខេត្ត ដែលបានទទួលអនិជ្ជធម្មនាពេលកន្លងទៅ


ត្រលប់ក្រោយ

29/09/22 09:07 AM

ចំនួនទស្សនា៖

358

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង): ព្រះវិទ្ធញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងមន្ត្រីសង្ឃខេត្ត.ស្រុក នៃខេត្តស្វាយរៀង សាលាគណខេត្ត នារសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ បាននិមន្ត អញ្ជើញចូលរួមក្នុងកម្មវិធីគោរពបង្សុកូល ឧទ្ទិសមហាកុសល្យជូនទៅដល់ព្រះមហាសាសនៈមុន្នី ជេត ឌិន ព្រះរាជាគណៈថ្នាក់ទោ អតីតព្រះមេគណខេត្ត ដែលបានទទួលអនិជ្ជធម្មនាពេលកន្លងទៅ។  


នៅក្នុងពិធីនេះព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀងបានមានសង្ឃដីកាឲ្យដឹងថាៈ ថ្ងៃនេះដោយមន្ត្រីសង្ឃខេត្តមន្ត្រីសង្ឃស្រុកនៃខេត្តស្វាយរៀងសាលាគណខេត្តបានរៀបចំពិធីគោរពបង្សុកូល ឧទ្ទិសមហាកុសល្យជូនទៅដល់ព្រះមហាសាសនៈមុន្នី ជេត ឌិន ព្រះរាជាគណៈថ្នាក់ទោ អតីតព្រះមេគណខេត្ត អតីតព្រះនាយកពុទ្ធកវិទ្យាល័យ អតីតព្រះឧបជ្ឈា ប្រចាំខេត្តស្វាយរៀងនិងជាអតីតព្រះចៅអធិការវត្ត ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៦ ដែលលោកបានអនិជ្ឈធម្មទៅ។


ព្រះអង្គបានមានសង្ឃដីកាបន្តទៀតថាៈ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ រដូវបុណ្យចូលឆ្នាំ ក៏ដូចជាខែមាឃបូជា ពិសាខបូជា មន្ត្រីសង្ឃដែលត្រូវជាសិស្សគណខេត្ត មន្ត្រីសង្ឃស្រុក សាមណសិស្ស មន្ត្រីរាជការតែងតែមានពិធីប្រារព្ធបង្សុកូលឧទ្ទិសមហាកុសល្យប្រគេន ជូនចំពោះព្រះសាសនៈមុន្នី ជេត ឌិន ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាដើម្បីជូនព្រះពុទ្ធសាសនាដែលជាសាសនា ជាតិ សាសនា ព្រះមហាក្សត្រ សូម្បីនៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏លោកពុំមានគ្រួសារដែរ ។


ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀងបានមានសង្ឃដីកាសង្តត់ធ្ងន់ថាៈក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ លោកបានបួសក្នុងសំណាក់ព្រះឧបជ្ឈាដែលមានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ជាព្រះឧបជ្ឈារហូតដល់ថ្ងៃដែលលោកទទួលអនិជ្ជធម្មនៅឆ្នាំ២០១៦នេះឯង។ ទាំងនេះគឺជាគោលបំណងរបស់សិស្សគណទាំងអស់ដើម្បីសម្ដែងនៅកតញ្ញូតាធម៌និងរំលឹកនូវគុណូបការៈរបស់ព្រះអង្គដែលព្រះអង្គបាន ចែករំលែកនៅធនធានមនុស្សបម្រើសង្គមជាតិមនុស្សជាតិទាំងពុទ្ធចក្រនិងអាណាចក្រទាំងក្នុងប្រទេសនិងក្រៅប្រទេសរហូតដល់ពេលនេះ៕ ដោយ:PK



dd
Bottom Ad