03/10/22 12:59 PM
លោកឧត្តមទោ សិទ្ធិ ឡោះ ជម្រុញការបង្រ្កាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋាន សំដៅអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។ការលើកឡើងនេះ នៅក្នុងពេលដែល លោកឧត្តមសេនីយ៍ទោ ស្នងការដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព ការងាររបស់អធិការដ្ឋាននគរបាលនៅតាមក្រុង-ស្រុកទាំង៩ វរសេនាតូចការពារព្រំដែនគោកទាំង០៤ និងបូកសរុបលទ្ធផលការងារខែកញ្ញា ឆ្នាំ២០២២ និងលើទិសដៅនៅខែបន្ទាប់ ។ កិច្ចប្រជុំនេះធញវើនៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង ស្រុកទាំង០៩ និងលោកមេបញ្ជាការ មេបញ្ជាការរង នគរបាលវរសេនាតូចាករពារព្រំដែនគោកទាំង០៤និង នាយផ្នែកសេនាធិការ សរុបប្រមាណ៩០នាក់ ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវផែនការដល់ថ្នាក់ដឹកនាំគ្រប់កងឯកភាព ត្រូវពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទ បញ្ជីវត្តមាន វិន័យ។ ជម្រុញដល់មន្ត្រីក្រោមឱវាទ បន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដូចជា ចំណេះ ជំនាញ វិជ្ជាជីវ: និងបច្ចេកវិទ្យា ដើម្បីបំពេញការងារ ភារកិច្ច ប្រដោយគុណភាព និង ឆាប់រហ័ស។
លោកឧត្តមសេនីយទោស្នងការ ក៏បានដាក់ចេញនូវបញ្ជាដល់កម្លាំងនគរបាលទាំងអស់ត្រូវត្រៀមកម្លាំង សម្ភារៈមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ពង្រឹងការយាមល្បាត និងត្រូលសភាពការណ៍ បង្ការ ទប់ស្កាត់ រាល់បទល្មើសទាំងឡាយដែលអាចកើតមានជាយថាហេតុ។ និងត្រៀមអន្តរាគមន៍ សង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ និងគ្រោះអគ្គីភ័យជាដើម។ កម្លាំងនគរបាលប៉ុស្តិ៍ត្រូវជម្រុញឲ្យពលរដ្ឋគ្រប់អាយុ និងពលរដ្ឋផុតសុពលភាពអត្តសញ្ញាណប័ណ្ណ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឲ្យបានគ្រប់គ្នា។ ក្រៅពីនេះត្រូវបន្តបង្ក្រាបរាល់បនល្បែងខុសច្បាប់ បទល្មើសជួញដូរមនុស្ស និងបទល្មើសជួញដូរគ្រឿងញៀន ។
យោងតាមរបាយការណ៍ បូកសរុបសភាពការណ៍សន្តិសុខនិង លទ្ធផលិច្ចប្រតិបត្តិការ ប្រចាំខែកញ្ញា នេះ (ចាប់ពីថ្ងៃទី២០ ខែសីហាដល់១៩ខែកញ្ញា) លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទលការងារសេនាធិការ បានឲ្យដឹងថា៖បទល្មើស ព្រហ្មទណ្ឌកើតឡើង០៧/០៨លើក ថយចុះ១៣% ស្លាប់មនុស្ស០១នាក់ របួស០៦នាក់។ក្នុងនោះបទល្មើសឧក្រិដ្ឋ៖កើតឡើង០២/០១លើកកើន១០០% ជាមួយនោះឃាតកម្ម០១លើក,រំលោភសេពសន្ថវៈ០១លើក ។បទល្មើសមជ្ឈឹម ៖កើតឡើង០៥/០៧លើកថយចុះ២៩% លួច០១លើក,ឆក់០១,ហឹង្សាដោយចេតនា០៣លើក។បទល្មើព្រហ្មទណ្ឌបង្រ្កាបបាន ០៧/០៧លើក ស្មើ១០០% ឃាត់ខ្លួន២៦នាក់ ដកហូតម៉ូតូ០២គ្រឿង ក្នុងនោះឃាតកម្ម០១លើកឃាត់ខ្លួន០១នាក់,រំលោភ០១លើកឃាត់ខ្លួន០៣នាក់លួច០១លើកឃាត់ខ្លួន០៣នាក់,ឆក់០១លើកឃាត់ខ្លួន០៣នាក់ហឹង្សា០៣លើកឃាត់ខ្លួន១៦នាក់,។បទល្មើសគ្រឿងញៀនបង្រ្កាបបាន១៥/១៩លើកឃាត់ខ្លួន២៤នាក់ ស្រី០៣នាក់ ក្នុងនោះករណីជួញដូរនិងចែកចាយ ១០លើកជនសង្ស័យ១៧នាក់ ស្រី០២នាក់ ប្រើប្រាស់០៥លើក ជនសង្ស័យ០៧នាក់ ស្រី០១នាក់(ជនជាតិឥណ្ឌូនេស៊ី) ដកហូតវត្ថុតាង ថ្នាំគ្រាប់ពណ៌ក្រហម WY ចំនួន២,៨៦ក្រាម,ថ្នាំមេតំហ្វេតាមីនIce ៧៤០,៥៨ក្រាម,ម៉ូតូ០២គ្រឿង,ទូរសព្ឌ១៥គ្រឿនិងឧបករណ៍សម្ភារមួយចំនួន ,គ្រោះថ្នាក់ចរាចរណ៍ស្លាប់០១នាក់ ,របូួសធ្ងន់ ស្រាល០៩នាក់, ខូចម៉ូតូធ្ងន់ ស្រាល០៧គ្រឿង,រថយន្តតូចខូចធ្ងន់ ស្រាល០៣គ្រឿង,គ្រោះថ្នាក់ផ្សេងៗ ស្លាប់០៨នាក់ លង់ទឹក០៦នាក់,អត្តឃាត០២នាក់៕
បន្ទាយមានជ័យ,៣០/០៩/០២២=ណុប-រក្សា(២៩០១៦)