ឯកឧត្តម អ៊ុំ រាត្រី បន្តចុះសាកសួរសុខទុក្ខនិងនាំយកស្បៀងសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋចាស់ជរាចំនួន​៥០គ្រួសារ មានជីវភាពខ្វះខាត រងគ្រោះទឹកជំនន់ នៅភូមិគោករំចេក ឃុំណាំតៅស្រុកភ្នំស្រុក


ត្រលប់ក្រោយ

03/10/22 13:04 PM

ចំនួនទស្សនា៖

256

ប្រភព៖

បន្ទាយមានជ័យ


 អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលបន្ទាយមានជ័យ អញ្ជើញដឹកនាំក្រុមការងារ អមអាជ្ញាធរស្រុកភ្នំស្រុក កងកម្លាំងទាំងបីប្រភេទ បន្តចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចាស់ជរា មាន ជីវភាពខ្វះខាត រងគ្រោះទឹកជំនន់ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ព្រមទាំងបាននាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់ពលរដ្ឋចាស់ជារ មានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២នេះ ដោយក្នុង០១គ្រួសារទទួលបាន អង្ករចំនួន១០គីឡូក្រាម,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ០១យួរ,ស្ករសកន្លញគីឡូ,អំបិលកន្លះគីឡូ,មុង០១,សាប៊ូ០២ដ។និងថ្នាំពេទ្យមួយចំនួន។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានពាំនាំនូវប្រសាសន៍ សាកសួរ សុខទុក្ខពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណា​ចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋនៅមូលដ្ឋាន ពិសេសសម្តេចបាន ចូលរួមសោកស្តោយចំពោះបាតុភូតធម្មជាតិ ដែលមានឡើងប៉ះពាល់ដល់ផ្ទះបែង ផលដំណាំ ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ៖ គិតមកទល់ល្ងាចថ្ងៃទី៣០ ខែកញ្ញា តាមការចុះពិនត្យជាក់ស្តែង សង្កេតឃើញថា ស្ថានភាពទឹកបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ ដោយជំ​ នន់នេះ ដោយសារទឹកភ្លៀងផងទឹកធ្លាក់មកពីខេត្តឧត្តរមានជ័យផង ស្រុងមកប៉ះពាល់ស្រុកភ្នំស្រុក ឃុំស្ពានស្រែងខ្លាំងនិងទឹកជោរ ស្រុកព្រះនេត្រព្រះ ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះទឹកជំនន់ដែលកើតមានឡើងបង្កឲ្យមានជម្ងឺរាគរូស ដូច្នេះថែរក្សាសុខភាព មានអនា ម័យល្អ ក្នុងការរស់នៅ តាមរយៈ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឱ្យបណ្តែតបណ្តោយឲ្យលេងទឹកក្រែងកើតមានករណីគ្រោះថ្នាក់ជាយថាហេតុណាមួយកើតមានឡើង ជាពិសេស ប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិសទិច ឬខាំជាដើម ៕

​បន្ទាយមានជ័យ,៣០/០៩/០២២=ណុប-រក្សា(២៩០១៦)

dd
Bottom Ad