លោកឧត្តមសេនីយ៏ត្រី ពេជ្រ វីរះ៖ មន្ត្រីនគរបាលទាំងអស់ត្រូវសហការផ្តល់ព័ត៏មាន និងទប់ស្កាត់បង្ក្រាបបទល្មើសរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អនៅក្នុងមូលដ្ឋាន


ត្រលប់ក្រោយ

04/10/22 09:23 AM

ចំនួនទស្សនា៖

357

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): លោកឧត្តមសេនីយ៏ត្រី ពេជ្រ វីរះស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា មន្ត្រីនគរបាល គឺជាកំលាំងស្នូលរបស់រដ្ឋបាលខេត្ត ត្រូវបន្តធ្វើការទប់ស្កាត់តបរាល់បទល្មើសប៉ុនប៉ងធ្វើសកម្មភាពប្រឆាំង និងការដឹកនាំរបស់រាជរដ្ឋាភិបាល រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ និងអ្នកវិនិយោគដែលចូលមករកស៊ីនៅក្នុងភូមិសាស្ត្រខេត្ត អោយបានល្អនៅតាមទីតាំងដែលនគរបាលយើងឈរជើងនៅទីនោះ។ 


ការថ្លែងនិងមានប្រសាសន៏លើកឡើងរបស់ លោកឧត្តមសេនីយ៏ស្នងការនគរបាលខេត្តបែបនេះបានធ្វើឡើងក្នុងពេលលោកអញ្ជើញ ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តសក្តិជូនដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងជាង២០០នាក់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញពីលោក លោកស្រីជាស្នងការរង នាយនាយរងការិយាលយ័ពាក់ពន្ធ័ចំណុះស្នងការនគរបាលខេត្តស្វាយរៀង។


លោកឧត្តមសេនីយ៏ស្នងការ បានសំដែងនូវការកោតសរសើរចំពោះកម្លាំងនគរបាល ទាំងអស់ក្នុងខេត្ត បើទោះជាកម្លាំងនៅមានចំនួនមិនឆ្លើយតប ទៅនិងស្ថានភាពភូមិសាស្ត្រស្រុក ក្រុង តែកន្លងមកកងកំលាំងយើងបានធ្វើការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុរក្សាសន្តិភាព និងសន្តិសុខ ជូនពលរដ្ឋ ពិសេសចូលរួមរក្សាការពារក្នុងពេលដែលរដ្ឋាភិបាលបានធ្វើការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងស្មារតីទទួលខុសត្រូវចំពោះក្រសួងក៏ដូចជារដ្ឋបាលខេត្ត ប្រគល់ភារកិច្ចអោយអនុវត្ត រួមបង្ក្រាប ចោរកម្ម ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពផងដែរ។


លោកឧត្តមសេនីយ៏ បានបញ្ជាក់ថា ការដែលស្នងការការនគរបាលខេត្ត ប្រគល់ភារកិច្ចថ្មី និងបំពាក់ឋានន្តសក្តិជូនលោក លោកស្រីនៅថ្ងៃជាការឆ្លើយតបទៅនិងគុណសម្បត្តិដែលលោក លោកស្រីបានចូលរួមសម្រេចកិច្ចការសំខាន់ៗជូនពលរដ្ឋក៏ដូចសង្គមជាតិសម្រេចកិច្ចការការពារជាតិ រក្សាសន្តិសុខជូនពលរដ្ឋ ពិសេសអ្នកវិនិយោគ ដែលចូលមករកស៊ី បង្កើនការងារអោយពលរដ្ឋធ្វើស្រូបយកកំរ៉ៃពលកម្មធ្វើការអភិវឌ្ឃន៏គ្រួសារនិងសង្គមជាតិ ។


ទន្ទឹមនិងនោះដែរ លោកឧត្តមសេនីយ៏ បានជំរុញដល់មន្ត្រីនគរបាល ត្រូវចូលរួមជួយសម្រួល ការងារធ្វើឯកសារ សេវាសាធារណៈផ្សេងៗ ជូនដល់ពលរដ្ឋអោយបានឆាប់រហ័ស ហើយមិនត្រូវទុកចោល បន្តធ្វើអំពើល្អៗជាមួយពលរដ្ឋ ដោយភាពត្រឹមត្រូវ ទន់ភ្លន់ ស្លូតបូត ជាពិសេសត្រូវតែបំបាត់អំពើអយុត្តិធម៌ និងអំពើអាក្រក់ក្នុងសង្គម ដើម្បីធ្វើអោយពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ ជាមួយសង្គមជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន៕ ដោយ:PK



dd
Bottom Ad