05/10/22 15:17 PM
(ស្វាយរៀង): ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ការថ្លែងបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២នៅទន្លេវ៉ៃគោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ខាងមុខនេះនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានបន្ថែមថា: ខេត្តស្វាយរៀងពិធីប្រណាំងទូកនេះ អាចប្រព្រឹត្តទៅបានដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសអាចគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅប្រទេសកម្ពុជាឲ្យបានល្អប្រសើរធ្វើឲ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ី ឡើងវិញជាប្រក្រតី ដោយបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
ឯកឧត្តមបន្តថា ដើម្បីងាយស្រួលមានប្រសិទ្ធភាពនឹងទាន់ពេលវេលា រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតគណៈកម្មការចំនួន១ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀតជាជំនួយការ ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីពន្លឿន លើការងារ ទាំងនោះ ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ែន វិបុលក៏បានណែនាំជម្រុញបន្ថែមដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនាថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ត្រូវពិនិត្យនិងអនុវត្តឲ្យបានរួចរាល់ជាស្ថាពរមុនថ្ងៃពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុកផងដែរ ៕ដោយ៖ PK