កិច្ចប្រជុំជាមួយព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំពាហិរសាសនា ស្តីពី"ការចូលទប់ស្កាត់ការជួញដូរមនុស្ស និងចូលរួមលុបបំបាត់ចោលនូវល្បែងស៊ីសងក្នុងសហគមន៍"


ត្រលប់ក្រោយ

06/10/22 12:09 PM

ចំនួនទស្សនា៖

339

ប្រភព៖

ស្វាយរៀង


(ស្វាយរៀង): នារសៀលថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានចូលរួមក្នុងកិច្ចប្រជុំជាមួយព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំពាហិរសាសនាខេត្តស្វាយរៀង ស្តីពី"ការចូលទប់ស្កាត់ការជួញដូរមនុស្ស និងចូលរួមលុបបំបាត់ចោលនូវល្បែងស៊ីសងក្នុងសហគមន៍តាមរយៈសកម្មភាពសាសនា" ក៏មានការចូលរួមមាន:ព្រះមន្ត្រីសង្ឃខេត្តក្រុង ស្រុកទាំង២គណៈ ប្រធានមន្ទីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុកទាំង៨ លោកប្រធាន ឬតំណាងការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម ថ្នាក់ដឹកនាំនៃគ្រឹស្តសាសនា សាសនាមហាយាន សាសនាឥស្លាម សាសនាបាហៃ និងមន្ត្រីរាជការនៃមន្ទីរធម្មការ ជាច្រើននាក់ផងដែរ។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានឲ្យដឹងថាៈ ថ្ងៃនេះគឺជាទិវាប្រកបដោយមហានក្ខត្តឬក្សអធិកធម និងពោរពេញដោយ មនោ សញ្ចេតនាសោមនស្សរីរាយដ៏ក្រៃលែងសម្រាប់ព្រះមន្ត្រីសង្ឃខេត្ត-ក្រុង-ស្រុក និងថ្នាក់ដឹកនាំពាហិរ សាសនា នៅសាលប្រជុំមន្ទីរធម្មការ និងសាសនាដែលបានទទួលរៀបចំកិច្ចប្រជុំក្រោមអធិបតីភាព លោក ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ជាមួយ លោក លោកស្រីអភិបាលរង លោកលោកស្រី នាយករងរដ្ឋបាល ប្រធានការិយាល័យ តំណាងអោយលោកអភិបាលក្រុងស្រុកទាំង៨ ថ្នាក់ដឹកនាំសាសនាទាំងអស់ មានដូចជា ថ្នាក់ដឹកនាំ គ្រិស្ទសាសនា ព្រះពុទ្ធ សាសនាមហាយាន ឥស្លាមសាសនា និងបាហៃសាសនា ជាទីរាប់អាន គោរពទង់ជាតិថ្នាក់ដឹកនាំសាសនាទាំងអស់ មានដូចជាថ្នាក់ដឹកនាំ គ្រឹស្ទសាសនា ព្រះពុទ្ធសាសនាមហា យាន ឥស្លាមសាសនា និងបាហៃសាសនា ។

នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន អេង ក៏បាន

ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោក ទីវ សុភា ប្រធានមន្ទីរធម្មការ និង សាសនាដែលបានជម្រាបជូននូវរបាយការណ៍ប្រកបដោយខ្លឹមសារយ៉ាងក្បោះក្បាយ ជូនដល់អង្គពិធីទាំងមូលបានជ្រួតជ្រាបអំពីស្ថានភាពគ្រប់បណ្តាសាសនាទាំងអស់ដែលមាននៅក្នុងភូមិសាស្ត្ររបស់ខេត្តនាពេលបច្ចុប្បន្ន។

ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថាៈ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខបានធ្វើឲ្យប្រទេសជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ប្រទេសជាតិត្រូវបានរំដោះចេញពីរបបវាលពិឃាដខ្មៅងងឹតឥតសាសនា ។ ក្រៅពីរំដោះប្រទេសជាតិ ប្រជាជន ហើយនោះ គ្រប់បណ្តាសាសនាទាំងអស់ក៏បានរស់រានមានជីវិតឡើងវិញផងដែរប្រជាពលរដ្ឋនៅទូទាំងប្រទេសមានសិទ្ធគ្រប់យ៉ាងក្នុងការគោរពប្រណិបត្តិទៅតាមជំនឿសាសនារៀងៗខ្លួនទៅតាមតំបន់នីមួយៗ។

ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថាៈគ្រប់សាសនាទាំងអស់គឺតែងតែអប់រំឲ្យមនុស្សធ្វើនូវអំពើល្អនៅក្នុងសង្គមដែលយើងទាំងអស់គ្នាកំពុងរស់នៅ មានទំនាក់ទំនងល្អនៅក្នុងនិងក្រៅសហគមន៍ គោរពតាមរដ្ឋធម្មនុញរួមគ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោជានាយករដ្ឋមន្ត្រី និង ជ្រកក្រោមដំបូលសន្តិភាពតែមួយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរ នោះឡើយ ហើយជាពិសេសជាងនេះទៅទៀតត្រូវចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិឃុំមានសុវត្ថិភាព ទាំង៧ចំណុច បញ្ហាសំខាន់គឺយើងទាំងអស់គ្នាត្រូវចូលរួមអប់រំ ឃោសនា លុបបំបាត់ល្បែងស៊ីសងខុសច្បាប់.ការជួញដូរមនុស្សនិងការជួញដូរគ្រឿងញៀណគ្រប់ប្រភេទឲ្យអស់នៅមូលដ្ឋាន៕ ដោយ:PK


dd
Bottom Ad