ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតនាពេលខាងមុខ


ត្រលប់ក្រោយ

10/10/22 14:43 PM

ចំនួនទស្សនា៖

250

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង)÷ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារនិងសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានធ្វើការជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានត្រូវនាំគ្នាអញ្ជើញទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ។  

ឯកឧត្តមបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនគ្រួសារប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកក្នុងជីវភាពចំនួន៨គ្រួសារ ស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយនៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង លោក ជូ សុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រ លោកស្រីចៅសង្កាត់ និងមន្ត្រីដែលមានការពាក់ព័ន្ធនានាជាច្រើនរូបទៀត។

ឯកឧត្តម ជុក មុន្នី បានមានប្រសាសន៍បន្តទៀតថាៈ ដើម្បីឆ្លើយតបទៅនឹងសំណូពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះក៏ដូចជាកំពុងជួបប្រទះនូវការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅតាមសហគមន៍ក៏ដូចជានៅតាមសង្កាត់ទាំង៧ នៅក្នុងក្រុងស្វាយរៀង លោកនិងក្រុមការងារក៏បានឯកភាពគ្នាក្នុងការដោះស្រាយជូនពួកគាត់នៅតាមគ្រួសារដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃទៅតាមលទ្ធភាពជាក់ស្តែងនាពេលនេះ។

នៅក្នុងឱកាសនោះផងដែរឯកឧត្តមប្រធានក្រុមការងារក៏បាននាំមកនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខជូនចំពោះមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋនៅទីនេះផងដែរដែលសម្តេចតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តការយកចិត្តទុកដាក់អំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការថែទាំសុខភាពរស់នៅប្រកបដោយ អនាម័យ ជាពិសេសការអនុវត្តិវិធានការការពារជំងឺកូវីដ-១៩ "៣ការពារ ៣កុំ និង២ចូលរួម" ហើយក៏សូមធ្វើការលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានលក្ខណៈត្រៀម បង្ការជានិច្ចនូវ គ្រោះមហន្តរាយនានា ព្រោះបច្ចុប្បន្ននៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជាយើង តែងទទួលរងនូវផលប៉ះពាល់ ការផ្លាស់ប្តូរអាកាសធាតុ នៅគ្រប់ពេលវេលា មិនថាទីណា កន្លែងណានោះទេ បង្ករឡើងនូវគ្រោះ មហន្តរាយញឹកញ៉ាប់ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម។

ពិសេសជាងនេះទៅទៀត នោះគ្រោះមហន្តរាយដែលបង្ករដោយមនុស្សគឺ គ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់អំពើហឹង្សានៅក្នុងគ្រួសារនៃសង្គមជាតិ និងកត្តាជាច្រើនទៀតដែលត្រូវដោះស្រាយចំពោះ មុខនោះគឺជនដែលងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅ ជាមួយមេរោគអេដស៍ ដូចយើងឃើញនៅពេលនេះស្រាប់ ។

អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២០គក្រ, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកដោះគោ២កំប៉ុង, ក្រមា១, មុង១, ទឹកសុីអុីវ១យួ, និងថវិកាធ្វើដំណើរ ១១ម៉ឺនរៀល ផងដែរ៕ ដោយ:PK



dd
Bottom Ad