ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធគ្របប្រភេទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ការពារសន្តិភាព និងចូលរួមយ៉ាងសកម្មជួយដល់ពលរដ្ឋនាពេលកន្លងមកដោយមិនខ្លាចនឿយហត់


ត្រលប់ក្រោយ

11/10/22 10:12 AM

ចំនួនទស្សនា៖

392

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធគ្របប្រភេទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិមាតុភូមិ ការពារសន្តិភាពនិងចូលរួមយ៉ាងសកម្ម ជួយដល់ពលរដ្ឋនាពេលកន្លងមកដោយមិនខ្លាចនឿយហត់ ។ កាថ្លែងនេះក្នុងឱកាសដែលឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងពិធីនាំយកអាវរងាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅទិសយោធភូមិភាគទី៥ គោលដៅទី១ ខេត្តបន្ទាយមានជ័យ ដែលកំពុងឈរជើងតាមព្រំដែន ។ ពិធីនេះក៏មានការចូលរួមដោយប្រតិភូមអមដំណើរ ឯកឧត្តម ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចថាំទិសភូមិភាគទី៤-ទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេបញ្ជាការគ្រប់ជាន់ថ្នាក់ ធ្វើឡើងនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ ស្ថិតនៅឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍កន្លងទីនេះ។  


នាឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនកងទ័ពដោយក្តីនឹករឮកនិងបានចាត់ក្រុមការងារនាំយកនូវអាវរងា ផ្តល់ជូនដល់កងកម្លាំងទាំងបីប្រភេទ ត្រៀមរដូវរងានាពេលខាងមុខ ។


ជាមួយគ្នានោះ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាក់ស្តែងក្នុងគ្រាដែលខេត្តបន្ទាយមានជ័យកំពុងជួបគ្រោះទឹកជំនន់។ ក្នុងនោះនៅដំណាក់នៃការរីករាលដាលជំងឺកូវីដ-១៩ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យ ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍ ៕បន្ទាយមានជ័យ,១០/១០/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad