ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាត ១២១ គ្រួសារចុះពិនិត្យមើលស្ថានភាពទឹក និងវាយតម្លៃពីផលប៉ះពាល់ផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ


ត្រលប់ក្រោយ

11/10/22 10:29 AM

ចំនួនទស្សនា៖

231

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ថា ទឹកជំនន់នៅក្នុងភូមិខេត្តបន្ទាយមានជ័យ ហាក់មានភាពធូរស្រាលជាបណ្តើរៗ ដោយមើលឃើញក្រុង-ស្រុកខ្លះ ទឹកជំនន់បានចាប់ផ្តើមស្រកចុះជាបណ្តើរៗ តែចំពោះក្រុងសិរីសោភ័ណឃើញថាប៉ះពាល់ដោយសារទឹកស្រុងមកពីផ្នែកខាងលើ បានធ្វើឱ្យទឹកស្ទឹងហក់ឡើង តែនឹងអាចស្រកទៅវិញនាប៉ុន្មានថ្ងៃខាងមុខ។ 


ឯកឧត្តម គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់យ៉ាងដូចច្នេះក្នុងឱកាសដែរ លោក រួមនឹងប្រតិភូអមដំណើរ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ មានជីវភាពខ្វះខាត ១២១គ្រួសារ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងបានចុះពិនិត្យ មើលស្ថានភាពទឹក និងសិក្សាវាយតម្លៃពីផលប៉ះពាល់ផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។


ជាមួយគ្នានោះឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរនៅមូលដ្ឋានត្រូវសិក្សាលម្អិតវាយតម្លៃអំពីផលប៉ះពាល់ដំណាំរបស់បងប្អូនប្រជាកសិករ ដើម្បីធ្វើការស្ដារឡើងវិញ ដោយរដ្ឋាភិបាលនឹងផ្តល់ពូជធ្វើជាដើមទុន ក្នុងការស្ដារឡើងវិញនូវដំណាំកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងឆ្នាំ២០២២។


បើតាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ៖គឹតត្រឹមថ្ងៃទី៩ ខែតុលានេះ ផ្ទៃដីកសិកម្មដែលរងផលប៉ះពាលដោយសារទឹកជំនន់សរុប៣,៣៦០៥ហិកតា(ស្នើនិង១១,០០០គ្រួសារ),ផ្ទៃដីដំណាំកសិកម្មខូចខាតទាំងស្រុងសរុប៥,៩៩០ហិកតា, ផ្ទៃដីអាចស្តារឡើងវិញ១,៥០០០ហិកតាក្នុងនោះក្រុង-ស្រុកដែលអាចស្តារឡើងវិញមាន៖ស្រុកមង្គលបូរី, ព្រះនេត្រព្រះ,ភ្នំស្រុក, និងក្រុងសិរីសោភ័ណ៕ បន្ទាយមានជ័យ,១០/១០/០២២=ណុប-រ្សា(២៩១០៦)



dd
Bottom Ad