12/10/22 09:21 AM
(ខេត្ត្តស្វាយរៀង): នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជុក មុន្នី អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀង និងក្រុមការងារ បាននាំយកនូវបច្ច័យមួយចំនួន ដង្ហែរយកទៅប្រគេនលោកចៅអធិការ អាចារ្យគណៈកម្មការវត្ត មុន្នីសាលា (ហៅវត្តឡ) ស្ថិតនៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ឯកឧត្តម ជុក មុន្នី បានមានប្រសាសន៍ឲ្យដឹងថាៈ អង្គកឋិនទាននេញបានផ្តួចនេះផ្តើមធ្វើឡើង ដើម្បីប្រមូលបច្ចយ័សំរាប់កសាងនូវសមិទ្ធផលនានា និងវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តមុន្នីសាលា(ហៅវត្តឡ)។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា អង្គកឋិនទានយើងអាចធ្វើបានតែក្នុងរយះពេលតែ «២៩ថ្ងៃ» ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក ហើយការដែលរៀបចំបុណ្យកឋិនទាននេះឡើង ព្រោះក្រៅពីចង់ថែរក្សាប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ តាមបែបព្រះពុទ្ធសាសនា ឲ្យគង់វង្សក៏ធ្វើឡើងដើម្បីប្រមូលបច្ច័យជួយកសាងសមិទ្ធិផលនានា ក្នុងទីអារាមឲ្យកាន់តែរីកលូតលាស់និងបានរួមចំណែកជួយទ្រទ្រង់ដល់ព្រះសង្ឃផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជុក មុន្នី បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ព្រមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមូលមតិគ្នាធ្វើអោយអង្គកឋិនទាននេះដំណើរការទៅប្រកបជោគជ័យ និងទទួលបានមិគ្ទផលកុសល្យបុណ្យបានគ្រប់ៗគ្នា។
ឯកឧត្តមបានបញ្ជាក់ថាៈ ដោយសារកត្តាមានសុខសន្តិភាពនេះហើយទើបប្រទេសជាតិយើងមានឱកាសបានអភិវឌ្ឍន៍ប្រទេសជាតិអោយមានភាពរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម ជុក មុន្នី បានធ្វើការជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានត្រូវនាំគ្នាអញ្ជើញទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដើម្បីត្រៀមទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ។
លោក ខុង ឡៃ បានបញ្ជាក់ពីប្រវត្តិបុណ្យកឋិនទាន ឲ្យដឹងថាៈ ព្រះពុទ្ធអនុញ្ញាតកឋិនត្ថារកិច្ច ដើមហេតុពីព្រោះភិក្ខុទាំង៣០អង្គ ដែលមុនចូលវស្សា នាំគ្នានិមន្តទៅគាល់ព្រះសម្មាសម្ពុទ្ធ ប៉ុន្តែដោយរដូវវស្សា ជួបការលំបាកក្នុងការនិមន្តត្រាច់ចរ ទៅមិនទាន់ ក៏និមន្តចាំវស្សានៅកណ្ដាលផ្លូវទៅ។ លុះដល់ចេញវស្សាទើបបន្តដំណើរ និមន្តទៅទៀត លុះទៅដល់គាល់ព្រះសម្មាសម្ពុទ្ធ ហើយទ្រង់ក៍សួរនាំដល់ភិក្ខុទាំង៣០រូប « ម្នាលភិក្ខុទាំងឡាយ តើសរីរៈយន្តរបស់អ្នកទាំងឡាយបានប្រព្រឹត្តទៅដោយស្រួលឬទេ? ការចាំវស្សា និងការធ្វើដំណើររបស់អ្នកទាំងឡាយមានការលំបាកដែរឬទេ? »
លោកបានបន្តថា: ភិក្ខុទាំង៣០រូប ក៍ក្រាបបង្គំទូលថ្វាយព្រះសម្មាសម្ពុទ្ធនូវដំណើររឿងរ៉ាវ និងការលំបាករបស់ខ្លួន ដោយហេតុនេះហើយ ទើបព្រះសម្ពុទ្ធទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ច ដើម្បីអនុគ្រោះដល់ភិក្ខុទាំងឡាយ។ «ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឱ្យភិក្ខុ ដែលបានចាំវស្សារួចហើយ ទទូលក្រាលគ្រង និងអនុមោទនាកឋិន ដែលទាយក យកមកវេរប្រគេនហើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយបានក្រាលគ្រង និងអនុមោទនាកឋិនហើយ និងបាននូវអានិសង្ស៥យ៉ាង» ។
សូមបញ្ជាក់ផងដែរថាៈ បច្ច័យដែល ឯកឧត្ដម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមការងារ បានចូលបុណ្យកឋិនទាន សរុបចំនួន÷ លុយរៀលបាន ៤៣លានរៀល និងលុយដុល្លាបាន ១៣,០០០$ ៕ ដោយ:PK