​ឯកឧត្តម អ៊ុំ រាត្រី ៖ពស់ចឹក មានដល់ទៅ៤០០ករណី តែគ្មានអ្នកស្លាប់ និងមុនទឹកជំនន់មកទល់ពេលនេះ អ្នកស្លាប់ដោយសារលង់ទឹកដល់ទៅ១៧នាក់


ត្រលប់ក្រោយ

17/10/22 15:09 PM

ចំនួនទស្សនា៖

207

ប្រភព៖

បន្ទាយមានជ័យ


           ឯកឧត្តម អ៊ុំ រាត្រី ​អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងថា៖ខេត្តបន្ទាយមានជ័យ មានករណី ពស់ចឹក មនុស្សមានដល់ទៅ៤០០ករណី តែគ្មានអ្នកស្លាប់នេះដោយសារតែក្រុមគ្រួសារឬសាច់ញាតិ ជួយសង្គ្រោះបានទាន់ពេលវេលាក្នុងការដឹកជនរងគ្រោះទៅដល់មណ្ឌលសុខភាពឬមន្ទីរពេទ្យបានឆាប់រហ័ស និងមុនទឹកជំនន់មកទល់នឹទឹកកំពុងជន់នេះ អ្នកស្លាប់ដោយសារលង់ទឹកទាំងមនុស្សធំនិងកុមារដល់ទៅ១៧នាក់ហើយ ។ការ​ថ្លែងនេះក្នុងឱកាសដែលឯកឧត្តមនិងលោកជំទាវ អមដំណើដោយ លោកអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុងនិងក្រុមការ​ងារអញ្ជើញចុះចែកអំណោយសង្រ្គោះបន្ទាន់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់លិចផ្ទះសំបែង លើ០៤ទីតាំង សរុបចំនួន៥៤១គ្រួសារ មកពីសង្កាត់ចំនួន០៦ គឺ សង្កាត់ព្រះពន្លា,កំពង់ស្វាយ,អូរអំបិល,ទឹកថ្លា,កោះពងសត្វនិងសង្កាត់ភ្នៀត ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ។

           ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកនិងរងគ្រោះដោយប្រការផ្សេងៗ ជាក់ស្តែងនាពេលនេះ សម្តេចបានចែកជូននូវអំណោយសង្រ្គោះបន្ទាន់ក្នុង០១គ្រួសារទទួលបានឃីត០១កញ្ចប់ មាន៖អង្ករ,ទឹកត្រី,ទឹកស៊ីអ៊ីវ,មី,ត្រីខនិងទឹកសុទ្ធនិងថ្នាំសម្រាប់ព្យាបាលជម្ងឺផ្សេងមួយចំនួន។សម្រាប់ជនចាស់ជរាបន្ថែមឃីត០១កញ្ចប់មានភេសជ្ជៈនិងស្ត្រីមានផ្ទៃពោះនិងស្ត្រីកូនខ្ចីបន្ថែមឃីត០១កញ្ចប់ (ជាសម្ភារៈប្រើប្រាស់)របស់ស្ត្រី ។

           នាឱកាសនោះផងដែរ ឯកឧត្តម អ៊ុំ  រាត្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំងអស់ រស់នៅប្រកបដោយអនាម័យខ្ពស់ ហូបស្អាត់ ផឹកស្អាត រស់នៅស្អាត ប្រុងប្រយ័ត្នជានិច្ចចំពោះកូនចៅតូចៗកុំឲ្យលេងទឹកខ្លាចក្រែងលង់ទឹកនិងការពារចំពោះសត្វអសិររពិលខាំឬទិច ហើយក្រោយពីទឹកស្រកពេលវិលត្រឡប់ទៅលំនៅឋានវិញ ត្រូវខិតខំប្រកបរបររកស៊ី ដាំដុះដំណាំបន្លែបង្ការផ្សេងៗនិងចិញ្ចឹកសត្វ ដើម្បីស្តារ​សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរឡើង ៕

បន្ទាយមានជ័យ,១៦/១០/០២២=ណុប-រក្សា(២៩០១៦)

     

dd
Bottom Ad