អាជ្ញាធរខេត្តស្វាយរៀង បន្តចុះត្រួតពិនិត្យទីតាំងល្បែងសុីសង ចំនួន៣ទីតាំង ក្នុងទឹកដីក្រុងបាវិត


ត្រលប់ក្រោយ

24/10/22 08:07 AM

ចំនួនទស្សនា៖

265

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង)៖ នៅរសៀរថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក ម៉ែន អេង អភិបាលរងខេត្ត បានបន្តដឹកនាំកំលាំងចម្រុះចុះធ្វើការត្រួតពិនិត្យទីតាំងល្បែងសុីសង ចំនួន៣ទីតាំង ស្ថិតក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ហើយក៏មានការចូលរួមពីលោក វណ្ណ សុមុន្នី និងលោក រ៉េត រក្សា អភិបាលរងក្រុងបាវិត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអ្នកដែរពាក់ព័ន្ធច្រើនទៀត។


ចំពោះនៅក្នុងកិច្ចការចុះបង្ក្រាបនេះបានចុះដល់ទីតាំងចំនួន៣គឺ÷

-ទីតាំងទី១ នៅផ្ទះលោក ប្លង់ សាលី ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រោយត្រួតពិនិត្យឃើញថា គ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមទដល់ម្ចាស់ទីតាំងខាងលើ កុំអោយមានលួចលាក់បើកឡើងវិញ ព្រោះវាជាល្បែងដែរខុសច្បាប់ ។


-ទីតាំងទី២ នៅផ្ទះលោក កែវ សុខា ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ពុំឃើញមានការលេងល្បែងនោះទេ ក្រុមការងារក៏បានណែនាំកុំអោយបើកលេងល្បែងបន្តទៀត ហើយក៏បានធ្វើការណែនាំម្ចាស់ទីតាំងប្រសិនបើនៅបើកទីតាំងអោយលេងល្បែងទៀតក្រុមការងារនឹងធ្វើទៅតាមច្បាប់។


-ទីតាំងទី៣ គឺឈ្មោះ ប្រាក់ យ៉េន ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើកុំអោយមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។


លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ជាទីបំផុត៕ ដោយ:PK



dd
Bottom Ad