ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង ដឹកនាំមន្ត្រី និងសមាជិកគណបក្សប្រជាជនទស្សនកិច្ចទីតាំងចរចាកិច្ចព្រមព្រៀងសន្តិភាពដំបូង


ត្រលប់ក្រោយ

25/10/22 08:41 AM

ចំនួនទស្សនា៖

349

ប្រភព៖

បរទេស

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង ឯកឧត្តម កេត សោផាន់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ចំថ្ងៃខួបទី៣១ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានដឹកនាំមន្ត្រី និងសមាជិកគណបក្សប្រជាជនកម្ពុជាមួយចំនួន ទស្សនកិច្ចសណ្ឋាគារ Fère-en-Tardenois ដែលជាកន្លែង ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ និងសម្តេចតេជោ ហ៊ុន សែន បានជួបគ្នាលើកដំបូង ដើម្បីចរចាឈានទៅចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។


ឯកឧត្តម កេត សោផាន់ មានប្រសាសន៍ថា ដំណើរចុះទស្សនកិច្ចដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា គឺដើម្បីអបអរសាទរ ខួបលើកទី៣១ នៃការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស និងជាឆ្នាំទី ៣៥ឆ្នាំ នៃ កិច្ចការចរចារវាង់ សម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅហ្វែអង់តាដឺន័រ។


ឯកឧត្តម កេត សោផាន់ និងមន្រ្តី ត្រូវបានម្ចាស់សណ្ឋាគារបាននាំ ទៅមើលបន្ទប់សណ្ឋាគារមួយ គឺកន្លែងដែលព្រះបរមរតនកោដ្ឋធ្លាប់គង់នៅ ១ឆ្នាំកន្លះ ហើយនៅឆ្នាំ២០២៣ ខាងមុខនេះ បន្ទប់នេះនឹងត្រូវបានកែសម្រួលរួចរាល់ និងដាក់ឈ្មោះថា សម្តេចនរោត្តម សីហនុ តែម្តង។


សូមជម្រាបថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួបទី៣១ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២២) ដែលជាកិច្ចព្រមព្រៀងមួយបិទបញ្ចប់ទំព័រដ៏ខ្មៅងងឹតលើដែនដីកម្ពុជាដ៏កម្សត់ នាំមកនូវទំព័រសករាជថ្មី គឺសុខសន្តិភាព និងការឈានទៅបញ្ចប់សង្រ្គាម បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ដែលកើតមានជិត៣ទសវត្សរ៍៕



dd
Bottom Ad