ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នៅក្នុងស្រុកស្រីសន្ធរ ចំនួន ១,៣៥១គ្រួសារ ទទួលបានអំណោយពូជស្រូវ ពីរាជរដ្ឋាភិបាលកម្ពុជា


ត្រលប់ក្រោយ

25/10/22 10:08 AM

ចំនួនទស្សនា៖

182

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ នៅរសៀលថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម អញ្ជើញអមដំណើរ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាល និងចែកពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុង ជូនប្រជាកសិករចំនួន ១,៣៥១គ្រួសារ នៅឃុំចំនួន ៥ឃុំ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួម លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ចាម ឯកឧត្តម ជាក្រុមការងារចុះមូលដ្ឋានស្រុកស្រីសន្ធរ ឯកឧត្តម ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលពូជស្រូវជាច្រើននាក់ ផងដែរ ។


នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រយៈពេល ២ឆ្នាំ កន្លងទៅ ប្រជាពលរដ្ឋក្នុងតំបន់នេះ មិនធ្លាប់ជួបប្រទះដោយជំនន់ទឹកទន្លេមេគង្គនោះទេ ដោយទឹកទន្លេមានត្រឹមតែកម្ពស់ ១២ម៉ែត្រ ប៉ុណ្ណោះ ទើបតែឆ្នាំ២០២២ នេះ ទឹកទន្លេមេគង្គឡើងកម្ពស់រហូតដល់ជាង ១៤ម៉ែត្រ ធ្វើឱ្យស្រូវប្រជាពលរដ្ឋជាច្រើនហិកតា បានរងគ្រោះខូចខាត ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា បាននាំពូជស្រូវយកមកចែកជូនបងប្អូន ដើម្បី ដាំស្ដារឡើងវិញ ឲ្យបានទាន់ពេលវេលា ។ ក្នុងនាម ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទន្លេមេគង្គ ចំនួន ១៣៥១គ្រួសារ នៅឃុំចំនួន ៥ ក្នុងស្រុកស្រីសន្ធរ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ពូជស្រូវចំនួនជាង ១០៧តោន សម្រាប់ការស្តារឡើងវិញ ។


ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនានា ។ ជាក់ស្ដែង នៅថ្ងៃនេះ សម្តេចតេជោ បានចាត់តាំងរូប ឯកឧត្តម ដើម្បី នាំយកស្រូវពូជរបស់រាជរដ្ឋាភិបាល សម្រាប់ស្តារឡើងវិញ បន្ទាប់ពីជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ដើម្បី បងប្អូនមានលទ្ធភាពក្នុងបង្កបង្កើនផល បានទាន់ពេលវេលា និងបង្កើនសេដ្ឋកិច្ចគ្រួសារ ផងដែរ ។


សូមបញ្ជាក់ដែរថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនជូនប្រជាកសិករ ទាំង ១,៣៥១គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានពូជស្រូវ ចំនួន ១០០គីឡូក្រាម ស្មើៗគ្នា ៕



dd
Bottom Ad