អភិបាលខេត្តកណ្តាល បានប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូក ដែលគ្រោងនឹងរៀបចំឡើង នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា នៅក្រុងតាខ្មៅ


ត្រលប់ក្រោយ

27/10/22 09:56 AM

ចំនួនទស្សនា៖

228

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីប្រណាំងទូកនៅរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ វាយតំលៃខ្ពស់ ចំពោះ ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញតួនាទីរៀងរាងៗខ្លួន ទទួលបាន លទ្ធផលល្អប្រសើរ តាមផែនការដែលបានគ្រោងទុក។


ឯកឧត្តមអភិបាលបានរំលឹក ដល់គ្រប់អនុគណៈកម្មការទាំងអស់ថា ដោយសារពេលវេលាកាន់តែខ្លីខិតជិតមកដល់ហើយនោះ សូមក្រុមការងារធ្វើការបែងចែកទៅតាមក្រុមការងារជំនាញរៀងៗខ្លួន ពិសេសការរៀបចំសម្អាតសោភ័ណភាពក្រុង មានដូចជា អនាម័យ សម្រាមបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ស្តង់ពិព័ណ៍ ទំនិញ ការបាញ់កាំជ្រួច និងតន្រ្តីសម័យកម្សាន្ត នៅក្នុងពិធីនេះ ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលពួកគាត់នឹងអញ្ជើញមកទស្សនាពិធីនេះ ជាពិសេសត្រូវត្រៀមក្រុមគ្រូពេទ្យប្រចាំការផងដែរ។


បន្ថែមពីលើនេះ ឯកឧត្តមបានណែនាំដល់មន្រ្តីរាជការទាំងអស់ ត្រូវចូលរួមក្នុងពិធីនេះទាំងអស់គ្នា ព្រោះពិធីបុណ្យអុំទូកថ្នាក់ខេត្ត ត្រូវតែមានការចូលរួមពី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរួមគ្នាបង្កបរិយាកាសរីករាយជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ កម្សាន្តសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព។


សូមជម្រាបថា គិតមកត្រឹមពេលនេះ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ ៖ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀម ចំនួន ៧៨៤នាក់ ។


គួរបញ្ជាក់ថា៖ ឆ្នាំនេះ ខេត្តកណ្តាលបានរៀបចំ ប្រណាំងទូក នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។


ជាមួយគ្នានេះ ខេត្តបានរៀបចំ ដាក់តាំង ពិព័រណ៍ លក់ផលិតផល ក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោម លើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសមយ័ ដែលមានតារាចំរៀង ល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួម ។


អាស្រយ័ហេតុនេះ សូមប្រជាពលរដ្ឋ ចូលរួមទស្សនា អោយបាន ច្រើនកុះករ តាមកាលបរិច្ឆេទ ខាងលើ ដើម្បីញាុំងអោយ ព្រឹ្តត្តិការណ៍នេះ ប្រព្រឹត្ដ ទៅ ដោយជោគជយ័ ពិសេស ត្រូវចូលរួម ថែរក្សាអនាម័យបរិស្ថាន និងប្រកាន់ខ្ជាប់វិធានការ សុវត្ថិភាព "៣កុំនិង៣ការពារ" ដើម្បីទប់ស្កាត់ ការរីករាល ជម្ងឺកូវិដ១៩ ដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយ ភាពសប្បាយរីករាយ។



dd
Bottom Ad