28/10/22 09:50 AM
(ខេត្តស្វាយរៀង): នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានទទួលអង្ករចំនួន ១០០តោន ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភាសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃទឹកជំនន់លិចស្រូវ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
លោក ម៉ែន វិបុល អភិបាលខេត្ត មានប្រសាសន៍ថាៈ អំណោយរបស់សម្តេចតេជោដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ នឹងយកទៅធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានជួបទុក្ខលំបាកពិតប្រាកដ។ ទន្ទឹមនេះលោកអភិបាលខេត្តបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អានគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជាដោយមិនទុកឱ្យនណាម្នាក់ស្លាប់ដោយសារអត់អាហារនោះឡើយ៕
ដោយ:PK