ពិធីប្រណាំងទូកខ្នាតអន្តរជាតិ និនិងទូកក្តារបីសន្លឹ នៅខេត្តស្វាយរៀង មានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តប្រមាណ ៤៤៥,០០០នាក់


ត្រលប់ក្រោយ

31/10/22 10:32 AM

ចំនួនទស្សនា៖

204

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅក្នុងរយះពេល២ថ្ងៃ (២៩-៣០ ខែតុលា ឆ្នាំ២០២២) នៃពិធីប្រណាំងទូកខ្នាតអន្តរជាតិនិងទូកក្តាបីសន្លឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង មានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តចំនួនប្រមាណ ៤៤៥,០០០នាក់។


សូមជម្រាបជូនថា សម្រាប់ជ័យលាភីទូកដែលទទួលបានពានររង្វាន់នៅថ្ងៃនេះរួមមាន៖ ប្រភេទទូកខ្នាតអន្តរជាតិ

-ផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ រិទ្ធីសែនមានជ័យ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង, ចំណាត់ថ្នាក់លេខ២ ទូក ឈ្មោះ ពោធិ៍ធំតេជោសែនជ័យ មកពីវត្តពោធិ៍ធំខេត្តព្រៃវែង, ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង មកពី កងរាជអាវុធហត្ថខេត្តព្រះវិហារ ។


- ផែនទី២ ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ព្រះខ័នរាជសែនជ័យ មកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ចំណាត់ថ្នាក់លេខ ៣ ទូក ឈ្មោះ គ្រុឌមាសតេជោសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប។


ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស ចំណាត់ថ្នាក់លេខ ១ទូក ឈ្មោះ យុវជនខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ , ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ , ចំណាត់ថ្នាក់លេខ៣ ទូក ឈ្មោះ សាធារណៈការសែនជ័យបារមីព្រះវិស្ណុ មកពីមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តស្វាយរៀង ។

ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល មកពីសាលាស្រុករមាសហែក ។


សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ១៥លានរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា១០លានរៀល ។ ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា៣លានរៀល និងចំណាត់ថ្នាខ៣ ទទួលបានថវិកា១លានរៀល ។


ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែល មិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាឧបត្ថម្ភបន្ថែមមួយចំនួនទៀតផងដែរ៕ ដោយ:PK




dd
Bottom Ad