លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តស្វាយរៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកអធិការនគរបាលស្រុកស្វាយទាប ដែលបានទទួលមរណ:ភាព


ត្រលប់ក្រោយ

03/11/22 08:24 AM

ចំនួនទស្សនា៖

571

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរ: ស្នងការនគរបាលខេត្ត អមដំណើរដោយលោកឧត្តមសេនីយ៍ ស្នងការរង លោកនាយការិយាល័យ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក វរសេនីយ៍ឯក កែវ សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយទាប ដែលបានទទួលមរណ:ភាព នាវេលាម៉ោង ០១:០០នាទីរំលងអធ្រាត ថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ ។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ពេជ្រ វីរះ ស្នងការនគរបាលខេត្ត បាននាំយកថវិកា ១លានរៀល, អង្ករ ១០០គីឡូក្រាម, ទឹកសុទ្ធ ២០កេស, មី ០៤កេស, និងត្រីខ ០២យួរ ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ។


លោក ឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត រួមទាំងកងកម្លាំងនគរបាលជាតិទូទាំងខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព លោក វរសេនីយ៍ឯក កែវ សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយទាប ឆាប់បានចាប់បដិសន្ឋិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ:PK



dd
Bottom Ad