កិច្ចប្រជុំ ក្រុមការងារ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល


ត្រលប់ក្រោយ

14/11/22 15:20 PM

ចំនួនទស្សនា៖

223

ប្រភព៖

កណ្តាល

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ក្រុមការងារ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្ដាលកងកម្លាំងទាំងបី មន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានខេត្ត ព្រមទាំងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO ចូលរួមផងដែរ។


ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មានភារកិច្ច សហប្រតិបត្តិការ និងសម្របសម្រួលវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាង ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្លាស់ប្តូរព័ត៌មានតាមព្រំដែន នូវរាល់បញ្ហាដែលពាក់ព័ន្ធ និងការចរាចរ ជួញដូរការផលិតគ្រឿងញៀន ការដាំដុះដំណាំគ្រឿងញៀន និងការចរាចរសារធាតុផ្សំ និងបង្កើតនីតិវិធីរួមមួយសម្រាប់ទំនាក់ទំនងខាងបណ្តាញផ្លាស់ប្ដូរប្រមូលព័ត៌មានពីគ្នាទៅវិញទៅមករវាងខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងបង្កើតឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីក្នុងវិស័យផ្សេងៗ សម្រាប់ការងារត្រួតពិនិត្យគ្រឿងញៀនដោយឈរលើស្មារតីគិតគូរដល់ប្រយោជន៍រួម។


ឯកឧត្ដម ក៏បានបន្ថែមទៀតថា ចំពោះក្រុមការងារត្រូវរៀបចំឱ្យមានកម្មវិធីជួបជុំជាប្រចាំ ជាមួយភាគីខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យបានទៀងទាត់ ដើម្បីពិភាក្សាកសាងផែនការសកម្មភាពរួម និងពង្រីកកិច្ចសហប្រតិបត្តិការនេះដើម្បីរៀបចំឱ្យមានកម្មវិធី និងកន្លែងសម្រាប់ព្យាបាលអ្នកញៀនគ្រឿងញៀននៅក្នុងខេត្ត និងរៀបចំឱ្យមានការផ្លាស់ប្ដូរព័ត៌មានពីខេត្តទៅរាជធានី និងខេត្តផ្សេងទៀត នូវរាល់បញ្ហាដែលពាក់ព័ន្ធ នឹងការផលិតការដាំដុះ ការប្រើប្រាស់បំពានការចរាចរណ៍ជួញដូរគ្រឿងញៀន និងសារធាតុគីមីផ្សំ ប្រមូលផ្តុំការដឹកនាំមន្ត្រីដែលស្ថិតក្នុងវិស័យផ្សេងៗ ដែលពាក់ព័ន្ធដល់ការត្រួតពិនិត្យគ្រឿងញៀនសំដៅ ធ្វើឱ្យមានប្រសិទ្ធិភាពខ្ពស់ និងចូលរួមតាមការអញ្ជើញរបស់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន - ស្នើអភិបាលក្រុង-ស្រុក ទាំង១១. ត្រូវរៀបចំបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ក្រុង-ស្រុក រៀងខ្លួន។


ឯកឧត្ដម ក៏បានបញ្ជាក់ដែរថាក្រុមការងារនេះ មានភារកិច្ច ទប់ស្កាត់ការរាលដាលនៃការប្រើបំពានគ្រឿងញៀន ក្នុងចំណោមប្រជាជនទូទៅ

-ការរាតត្បាតនៃការប្រើបំពានគ្រឿងញៀន ក្នុងចំណោមសិស្សសាលា ការប្រើប្រាស់គ្រឿងញៀនដោយការចាក់បញ្ចូលតាមម្ជុល។

-ការស្លាប់ដែលទាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀន (ជំងឺហ៊ីវ/ថ្លើម និងគ្រោះថ្នាក់ផ្សេងៗ ) ។

-ការឃាត់ខ្លួនដែលទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន ការប៉ាន់ស្មានពីការកាត់បន្ថយតម្រូវការគ្រឿងញៀន

-ការផ្លាស់ប្តូរ និងផ្ដល់ព័ត៌មានជាប្រចាំ រវាងអង្គភាពពាក់ព័ន្ធ ពិសេសព័ត៌មានដែលទាក់ទងដល់ការនាំចូល និងចែកចាយ សារធាតុផ្សំ (Precursors) ការជួញដូរ និងចែកចាយគ្រឿងញៀនគ្រប់ប្រភេទ ។



dd
Bottom Ad