បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងស្វាយរៀង


ត្រលប់ក្រោយ

15/11/22 14:42 PM

ចំនួនទស្សនា៖

244

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលបានប្រារព្វធ្វើឡើងនៅសាលាក្រុងស្វាយរៀង ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក.លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង.សង្កាត់ទាំង៧ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានមានប្រសាសន៍ថាៈ អង្គវេទិកានាថ្ងៃនេះពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រនិងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការនិងវិសហមជ្ឍការឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


ឯកឧត្តមបានបន្តឲ្យដឹងទៀតថាៈ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឃមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានាសម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អនិងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


នាឱកាសនោះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង ក៏បានជម្រាបជូនផងដែរអំពីស្ថានភាពទូទៅរបស់រដ្ឋបាលខេត្ត. ជាពិសេសគឺបញ្ហាប្រឈមរបស់រដ្ឋបាលខេត្តនាពេលកន្លងមកមានជាអាថ៌.គ្រោះមហន្តរាយធម្មជាតិដូចជាការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ បានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលស្រូវនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហាទំនាស់ដីធ្លី ការរំលោភកាន់កាប់ដីព្រែក បឹង អូរ និងដីចំណីថ្នល់នៅតែកើតមាន ។ គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានដោយសារអ្នកបើកបរខ្វះការយោគយល់គ្នា ខ្វះការប្រុងប្រយ័ត្ននិងបើកបរក្នុងស្ថានភាព្រសវឹង។ ការប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់នៅតែកើតមានក៏ដូចជាការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជននិងនៅតាមរោងចក្រ សហគ្រាសអនុវត្តមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងការចូលរួមនៅមានកម្រឹត។


ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថាៈ អ្វីដែលជាបញ្ហាប្រឈមមួយទៀតនោះគឺនៅតាមក្រុង/ស្រុកមួយចំនួនមិនទាន់មានទីលានចាក់សំរាមឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេសនិងមិនទាន់មានក្រុមហ៊ុនប្រមូលសំរាមថែមទៀតផង៕ ដោយ:PK



dd
Bottom Ad