ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣


ត្រលប់ក្រោយ

16/11/22 09:27 AM

ចំនួនទស្សនា៖

320

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ នាព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តកំពង់ចាមបានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ហេង វណ្ណនី អភិបាលរង តំណាង ឯកឧត្ដម អ៊ុន ចានដា អភិបាល ខេត្តកំពង់ចាម។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ជាអភិបាលរងខេត្ត នាយករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ។


ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តទី៣នេះ របស់ក្រុមប្រឹក្សាខេត្ត បានយករបៀបវារៈសំខាន់ៗ ចំនួន ០៥ គឺ ៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

២-ពិនិត្យនិងអនុមត័សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការន៍បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម ។

៤-ពិនិត្យពិក្សា និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ។

៥-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាង ផែនការលទ្ធកម្ម ប្រចាំ ឆ្នាំ២០២៣ របស់រដ្ឋបាល ខេត្តកំពង់ចាម ។


បន្ទាប់ពីបានដោះស្រាយ និងលើកឡើង ពីបញ្ហាមួយចំនួន តាមរបៀបវារៈ នៃកិច្ចប្រជុំ ខាងលើ រួចមក ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំង អស់លោក លោកស្រី ដែលបានចំណាយពេលមួយព្រឹក ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តទី៣ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម និងសូមជូនពរ សូមប្រកបតែពុទ្ធពរ ទាំងឡាយ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លាងឃ្លាតឡើយ ៕



dd
Bottom Ad