កិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលការអនុវត្តសេចក្តីណែនាំលេខ ០០៣ សណន


ត្រលប់ក្រោយ

21/11/22 16:12 PM

ចំនួនទស្សនា៖

354

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលការអនុវត្តសេចក្តីណែនាំលេខ ០០៣ សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធិភាពការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងទិសដៅការងារបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការ អធិការរងទទួលការងារសេនាធិការ និងកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការ បញ្ជាការរងទទួលការងារសេនាធិការ នៃវរសេនាតូចនគរបាលការពារព្រំដែនទាំង២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង ១៥ប៉ុស្តិ៍ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាតទាំង ៨០ប៉ុស្តិ៍ សរុបវត្តមាន ១៧៣នាក់ ស្រី ០៣នាក់៕ ដោយ:PK



dd
Bottom Ad