ទីណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជា! ប្រជាពលរដ្ឋពីគ្រួសារដែលរងគ្រោះដោយអគ្គីភ័យ និងទីទាល់ក្រ ទទួលបានការយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


ត្រលប់ក្រោយ

06/12/22 13:22 PM

ចំនួនទស្សនា៖

223

ប្រភព៖

កណ្តាល

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យប្រតិភូសាខាដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះ ទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយផ្ទាល់ដល់លំនៅឋាន នៅ ឃុំបន្ទាយដែក និងឃុំគគីរធំ ស្រុកកៀនស្វាយ។


ការចុះសួរសុខទុក្ខនិងផ្ដល់ជូននូវអំណោយនេះដែរធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ហើយប្រជាពលរដ្ឋ ២គ្រួសារដែលទទួលបានការយកចាត់ទុកដាក់កាកបាទក្រហមសាខាខេត្តកណ្ដាលនោះមាន ១គ្រួសារ រងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះសម្បែងចំនួន ១ខ្នង និង១គ្រួសារទៀតទីទាល់ក្រមានសមាជិកច្រើនក្នុងបន្ទុក បានទទួលជំនួយសង្គ្រោះបន្ទាន់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃជាបណ្ដោះសន្ន។


នាឱកាសនោះលោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកាក់កណ្ដាល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនជនរងគ្រោះដោយក្តីនឹករលឹក និងក្តីអាណិតអាសូរពន់ពេក។ លោកនាយកសាខាបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត ដោយពុំគិតពីវណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ 


គួរជម្រាបដែលថា ជំនួយសង្គ្រោះដែលសាខាបានឧបត្ថម្ភជូនប្រជាពលរដ្ឋទាំង២គ្រួសារនោះមាន:

-គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះសំបែងមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ៥យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យូ, ទឹកសុទ្ធ ១កេស, ទឹកក្រូច ១កេស, កៅស៊ូតង់ ១ផ្ទាំង, ម៉ាស ១ប្រអប់, ជែលលាងដៃ ១ដប, ឃីត១កញ្ចប់ និងថវិកាចំនួន ៦០ម៉ឺនរៀល។


-គ្រួសារទីទាល់ក្រមានសមាជិកច្រើនអ្នកទទួលបាន៖អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ៥យួរ ទឹកត្រី ១ យួរ ទឹកស៊ីអុីវ ១យូ ទឹកសុទ្ធ ១កេស, ទឹកក្រូច ១កេស, ម៉ាស ១ប្រអប់, ជែលលាងដៃ ១ដប និងថវិកាចំនួន១លានរៀល ក្នុងនោះដែរអនុសាខាស្រុកកៀនស្វាយក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្ររួមមាន៖ អង្គរ ៥០kg មី២កេស ទឹកស៊ីអុីវ២យួរ ទឹកត្រី២យួរ គោជល់១កេស ទឹកសុទ្ធ២កេស និងថវិកា៣០ម៉ឺនរៀលផងដែរ៕

អត្ថបទ: ប្រសិទ្ធ


dd
Bottom Ad