06/12/22 13:27 PM
ខេត្តព្រះសីហនុ៖ តាមរយៈការសហការរវាងមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ និងអាជ្ញាធរផ្សារ
បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅតាមទីផ្សារ
ក្នុងខេត្តព្រះសីហនុ។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋាន ក.ប.ប នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ។
តាមការឱ្យដឹងបន្ថែម ប្រតិបត្តិការចុះត្រួតពិនិត្យនេះ បានធ្វើឡើងរយៈពេល ៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា
ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ។ ដោយឡែក តាមលទ្ធផលដែលបានត្រួតពិនិត្យ គឺបានរកឃើញ និងដកហូតទំនិញខូចគុណភាព
និងហួសកាលបរិច្ឆេទចំនួន ១៥៨គីឡូក្រាម។
គួរបញ្ជក់ជូនថា ប្រតិបត្តិការចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅតាមទីផ្សារ បានធ្វើឡើង ក្នុងគោល បំណងធានាការពារទំនិញ ដែលមិនមានអនុលោមភាពអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលនឹងមកលេងពិធីបុណ្យសមុទ្រនាថ្ងៃខាងមុខនេះ ព្រមទាំងរីករាយជាមួយនឹងការបរិភោគអាហារដែលមានសុវត្ថិភាពចំពោះសុខភាពរបស់ប្រជាពលរដ្ឋ៕