ផ្លូវក្រាលកៅស៊ូDBSTប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រ ស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ត្រូវបានបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាម៉េមួយខ្សែប្រវែង៤៨៧ម៉ែត្រ


ត្រលប់ក្រោយ

07/12/22 12:19 PM

ចំនួនទស្សនា៖

249

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូDBST ប្រវែង៤៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាម៉េ១ខ្សែ ប្រវែង៨៨៧ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។


នៅក្នុងឱកាសនោះលោកអភិបាលក្រុងបាវិត បានមានប្រសាសន៍ថាៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យប្រទេសជាតិមានការរីចំរើនលើគ្រប់វិស័យ ហើយក៏មិនប្រកាន់និន្នាការនយោបាយនោះដែរគឺត្រូវបំរើសេវាជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានហើយអ្វីដែលសំរេចបាននោះគឺវាអាស្រ័យដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។


លោកអភិបាលក្រុងបានបន្តទៀតថា៖ នាពេលមកផ្លូវមួយខ្សែនេះមានសភាពតូចចង្អៀតនិងខូចខាតច្រើនហើយនៅរដូវវស្សាស្ថានភាពផ្លូវគឺមានទឹកដក់និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះជាពិសេសគឺនៅពេលបងប្អូនប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារសិស្សសាលាទៅរៀនសូត្រនិងបងប្អូនកម្មករកម្មការិនីធ្វើដំណើរតែងតែជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ។


លោកអភិបាលក្រុងបានមានប្រសាសន៍បន្ថែមថាៈ សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញផងដែរ ជាពិសេសគឺផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។


ហើយនៅពេលផ្លូវនេះបានជួសជុលរួចហើយសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុងឬជនបទនោះឡើយ។ ម៉្យាងទៀតក៏សូមសំណូមពរនិងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ៕ ដោយ:PK



dd
Bottom Ad