អភិបាលខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខក្រុមគ្រូពេទ្យ និងអ្នកជំងឺក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និងអញ្ជើញប្រគល់-ទទួលអគារមន្ទីរពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រ


ត្រលប់ក្រោយ

09/12/22 12:08 PM

ចំនួនទស្សនា៖

305

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអគារមន្ទីរពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន នៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ដែលជាអំណោយរបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងអញ្ជើញចុះជួបសួរសុខទុក្ខក្រុមគ្រូពេទ្យ ព្រមទាំងអ្នកជំងឺផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍សង្កត់ធ្ងន់ថា គុណភាព​ និងប្រសិទ្ធភាពនាំមកនូវការជឿទុកចិត្ត កិច្ចសហការគាំទ្រ​គ្នា និងភាពជាដៃគូល្អ​ បានផ្តល់នូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។ ឯកឧត្តម អភិបាលខេត្តបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមសាសនាចក្រដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់វិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម។



dd
Bottom Ad